ប្រជាជនកូរ៉េខាងត្បូង ចាយលុយរាប់ពាន់លានដុល្លារ លើការកុម្មង់តាមសេវាកម្មដឹកជញ្ជូនចំណីអាហារ នៅក្នុងឆ្នាំ២០២០ នៃបិរបទកូវីដ

កូរ៉េខាងត្បូង៖ ក្នុងឆ្នាំ២០២០នៃបរិការណ៍កូវីដនេះ ប្រជាជនកូរ៉េខាងត្បូងចំណាយលើការដឹកជញ្ជូនកុម្មង់ម្ហូបអាហារ រហូតដល់ទៅ ១២ទ្រីលានវ៉ុន (ប្រមាណជាង ១០.៩ប៊ីលានដុល្លារ) ឯណោះ ដោយគិតត្រឹមតែក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំៗចំនួនពីរប៉ុណ្ណោះ នេះតាមទិន្នន័យដែលចុះផ្សាយ និងរាយការណ៍ក្នុងសារព័ត៌មាន Korea Times។

តាមរយៈទិន្នន័យដែលគេទទួលបាន ចំនួនទឹកប្រាក់ដ៏ធំសម្បើមក្នុងវិស័យដឹកជញ្ជូនម្ហូបអាហារ ដល់ទៅ១២.២ ទ្រីលានវ៉ុននេះ គិតត្រឹមតែក្រុមហ៊ុនពីរធំៗជាងគេប៉ុណ្ណោះ គឺក្រុមហ៊ុន Baedal Minjok និងក្រុមហ៊ុន Yogiyo ដែលទិន្នន័យនេះកើនឡើងពីទំហំទឹកប្រាក់ត្រឹមជាង ៦.៩៥ទ្រីលានវ៉ុនកាលពីឆ្នាំ២០១៩កន្លងទៅ។

អ្នកជំនាញបានលើកឡើងទិន្នន័យពិតប្រាកដនៅក្នុងវិស័យនេះ មានទំហំធំជាងនេះទៅទៀត ដោយសារតែទិន្នន័យទទួលបាននេះ មិនទាន់រាប់បញ្ចូលទិន្នន័យចំណូលពីក្រុមហ៊ុនធំៗដទៃទៀត ដូចជាក្រុមហ៊ុន Coupang Eats នោះទេ។

ទិន្នន័យបង្ហាញថាក្រុមហ៊ុនដឹកជញ្ជូនម្ហូប Baedal Minjok មានអ្នកប្រើប្រាស់ដល់ទៅចំនួន ១៣.៧៣លាននាក់ហើយ គិតត្រឹមខែមុន កាលពីចុងឆ្នាំ២០២០នេះ រីឯក្រុមហ៊ុន Yogiyo មានចំនួនអ្នកប្រើប្រាស់ដល់ទៅ ៧.១៧លាននាក់ដែរ រីឯក្រុមហ៊ុន Coupang Eats មានចំនួនអ្នកប្រើប្រាស់ ២.៥៨លាននាក់។

ឧស្សាហកម្មវិស័យដឹកជញ្ជូនម្ហូបអាហារហាក់មានការកើនឡើងខ្លាំងជាបន្តបន្ទាប់ និងឡើងខ្លាំងមែនទែនក្នុងរយៈពេលនៃស្ថានការណ៍ជំងឺកូវីដ ដែលតម្រូវឱ្យមនុស្សត្រូវនៅផ្ទះច្រើនជាងមុន និងពិបាកចេញទៅខាងក្រៅ។

 

Leave a Reply

Your email address will not be published. Required fields are marked *