កូរ៉េខាងត្បូង៖ ព្រះតេជគុណ រិន សារ៉ូ តាមរយៈទំព័រហ្វេសប៊ុករបស់ព្រះអង្គ Jaya Raketo បានបង្ហោះសេចក្តីជូនដំណឺងល្អអំពីការបើកទីតាំងមជ្ឈមណ្ឌលសាសនារបស់ព្រះអង្គឡើងវិញ ដើម្បីបន្តទទួលបងប្អូនខ្មែរយើងនៅកូរ៉េ ដែលមានបញ្ហា អាចចូលមកសម្រាកឡើងវិញបាន។
ក្នុងទំព័រហ្វេសប៊ុកព្រះអង្គ ការសម្រេចទទួលឱ្យបងប្អូនខ្មែរយើងនៅកូរ៉េដែលប្តូរការងារ និងមានបញ្ហាផ្សេងៗចូលមកសម្រាកឡើងវិញបាន នៅក្នុងមជ្ឈមណ្ឌលព្រះពុទ្ធសាសនានៅប្រទេសកូរ៉េ (កុដិគឹមចង់) នេះ គឺដោយសារតែស្ថានការណ៍ប្រសើរឡើងវិញនៃករណីឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេសកូរ៉េខាងត្បូង។
ចំពោះបងប្អូនដែលមានបញ្ហាប្តូរការងារ និងមានបញ្ហាផ្សេងៗទៀត ហើយមានបំណងចង់ចូលមកស្នាក់នៅទីតាំងរបស់ព្រះអង្គ សូមទាក់ទងតាមរយៈលេខទូរស័ព្ទ 01092762660 ។