ដំណឹងល្អ! ២០២១នេះ កូរ៉េទទួលពលករបរទេសរាប់ម៉ឺននាក់ ហើយត្រៀមសំរាប់អ្នកមិនទាន់បានចេញពីឆ្នាំចាស់ រួមនឹងការកែច្បាប់គាំពារពលករផងដែរ

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េបានសម្រេចទទួលកូតាពលករបរទេសក្នុងឆ្នាំថ្មី២០២១ នូវប្រភេទពលករវីសា E9 ចំនួនសរុប៥២,០០០នាក់ មានផ្នែកឧស្សាហកម្ម ៣៧,៧០០នាក់ កសិកម្ម ៦,៤០០នាក់ នេសាទ ៣,០០០នាក់ និងសំណង់ ១,៨០០នាក់ ។

ដោយពិចារណាលើភាពលំបាកក្នុងវិបត្តិកូវីដ-១៩ ចំនួនពលករបរទេសដែលមិនទាន់បានចូលប្រទេសកូរ៉េដែល ទទួលបានលិខិតអនុញ្ញាតការងាររួចហើយ (ប្រមាណ ៣០.០០០ នាក់) ជាជំហានដំបូង នឹងត្រូវផ្តល់ការអនុញ្ញាតអាចឱ្យចូលប្រទេសកូរ៉េ ចំនួន ២២.០០០ នាក់នៅឆមាសទីមួយនៃឆ្នាំថ្មីនេះ នៃ ៣០.០០០ នាក់ដែលនៅសល់ក្នុងឆ្នាំចាស់។ អជ្ញាធរកូរ៉េគ្រោងនឹងពិនិត្យឡើងវិញថាតើត្រូវចេញលិខិតអនុញ្ញាតការងារដោយគិតគូរពីស្ថានភាពកូរ៉ូណា ឬយ៉ាងណា។

លើសពីនេះ ក្នុងករណីការណែនាំផ្តល់ពត៌មានពលករបរទេសមិនរលូនដោយសារការបន្តរីករាលដាលនៃកូវីដ-១៩ ឆ្នាំក្រោយក៏មានផែនការពន្យាររយៈពេលស្វែងរកការងាររបស់ពលករបរទេសដែលបច្ចុប្បន្នត្រូវបានកំនត់យ៉ាងតិច ៥ ឆ្នាំក្នុងការរៀបចំសម្រាប់លទ្ធភាពនៃការលំបាកក្នុងការផ្គត់ផ្គង់និងតំរូវការរបស់ពលករ។ វាត្រូវកែសំរួលទៅនឹងច្បាប់ការងារបរទេសក្នុងឆ្នាំថ្មី ។

ដំណើរការដាក់ពាក្យសុំ នឹងត្រូវរៀបចំឱ្យសាមញ្ញ ដើម្បីអាចឱ្យពលករបរទេសនៅក្នុងប្រទេសនីមួយៗអាចត្រូវបានណែនាំនៅក្នុងប្រទេសដែលស្ថានភាពកូវីដ-១៩ មានលក្ខណៈអំណោយផលគួរសមហើយម្ចាស់ក្រុមហ៊ុន ដែលបានរង់ចាំជាងមួយឆ្នាំបន្ទាប់ពីការចេញលិខិតអនុញ្ញាតការងារអាចដាក់ពាក្យសុំពលករបរទេសដែលមានសញ្ជាតិបរទេសក្នុងចំណោម ១៦ ប្រទេសដែលបានបញ្ជូនមក។

លើសពីនេះទៀតដើម្បីពង្រឹងការការពារពលករបរទេសក្នុងវិស័យកសិកម្ម និងនេសាទ នីតិវិធីសម្រាប់ការបញ្ជាក់កន្លែងស្នាក់នៅ នឹងត្រូវបានពង្រឹងនៅពេលអនុញ្ញាតិឱ្យធ្វើការ ហើយការអនុញ្ញាតការងារនឹងត្រូវបដិសេធ ប្រសិនបើថៅកែ រឺម្ចាស់អាជីវកម្ម ផ្តល់កន្លែងស្នាក់នៅមិនសមស្របដូចជា កុងតាណឺ ជម្រកក្រោមរោងផ្លាស្ទីក ផ្ទះដែលបិទបាំងដោយបន្ទះផាណែលជាដើម ។

ច្បាប់ការងារពលករនឹងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ និងចែងច្បាប់ការពារសិទ្ធពលករបន្ថែមទៀត។

ប្រភព៖ KFL-Leanning Korean

Leave a Reply

Your email address will not be published. Required fields are marked *