សប្បុរសជនខ្មែរយើងនៅកូរ៉េ ពាំនាំអំណោយជូនប្អូនស្រីកូនខ្មែរ កាត់កូរ៉េ ដែលឪពុកម្តាយលាចាកលោកចោល និងរស់នៅជាមួយជីដូនជរា

កម្ពុជា៖ ប្អូនស្រី គីម ចុងអ៊ឺន កូនកាត់ខ្មែរ-កូរ៉េ កំព្រាឳពុក-ម្ដាយ ដែលក្រសួងអប់រំយុវជន និងកីឡាកម្ពុជា បានប្រកាសស្វែងរកនាពេលកន្លងមកនោះ បានទទួលត្រូវបានសប្បុរសជននានានៅប្រទេសកូរ៉េ ក៏ដូចជាក្រុមការងារដែលបានឆ្លៀតពេលដ៏មមាញឹកនាំអំណោយជូនក្មួយ និងជីដូនផ្ទាល់ដៃនៅឯខេត្តក្រចេះ កាលពីពេលថ្មីៗនេះ។

បច្ចុប្បន្នប្អូនស្រីកំពុងរស់នៅជាមួយតា និងយាយ ជរា ក្នុងភូមិស្រែស្ដៅ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ ហើយកំពុងមានជីវភាពខ្វះខាត។

សូមបញ្ជាក់ថា ប្អូនស្រី គីម ចុងអ៊ឺន កូនកាត់ខ្មែរ-កូរ៉េ ដែលឪពុកជាជនជាតិកូរ៉េបានលាចាកលោកតាំងពីប្អូនអាយុ ៦ឆ្នាំ ហេីយម្តាយក៏បាននាំប្អូនស្រីមករស់នៅកម្ពុជាជាមួយជីដូន ហេីយក្រោយមកទៀតក៏បានលាចាកលោកចោលប្អូនទៀតនៅពេលប្អូនពីអាយុ ៩ឆ្នាំ។

ជំនួសមុខឲ្យក្រុមការងារ និងក្រុមគ្រួសាររបស់ក្មួយស្រី ខ្ញុំសូមគោរពថ្លែងអំណរគុណដល់សប្បុរសជននានានៅប្រទេសកូរ៉េ ក៏ដូចជាក្រុមការងារដែលបានឆ្លៀតពេលដ៏មមាញឹកនាំអំណោយជូនក្មួយ និងជីដូនផ្ទាល់ដៃនៅឯខេត្តក្រចេះ និងបានណែនាំអំពីការរៀនសូត្រ និងត្រៀមជួយឧបត្ថម្ភគាំទ្រការសិក្សាបន្ដនៅថ្នាក់ឧត្តមសិក្សា។

នេះជាស្មារតី និងទឹកចិត្តនៃការចែករំលែកការលំបាក និងការបរិច្ចាគធនធានជួយអ្នកដែលមានជីវភាពខ្វះខាត អ្នកងាយរងគ្រោះ ឬកំពុងរងគ្រោះ របស់បងប្អូន។ 🙏🙏🙏🇰🇭

 

 

Leave a Reply

Your email address will not be published. Required fields are marked *