កូរ៉េខាងត្បូង រកឃើញកូវីដ-១៩ ចំនួន ៤ ករណីថ្មី នៅក្នុងមន្ទីរពេទ្យទីក្រុងសេអ៊ូល

សេអ៊ូល៖ អជ្ញាធរសុខាភិបាលកូរ៉េ រកឃើញករណីឆ្លងថ្មីក្នុងចំណោមគ្រូពេទ្យ ៤ នាក់នៅក្នុងមន្ទីរពេទ្យ Samsung Medical Center ទីក្រុងសេអ៊ូល បើតាមការលើកឡើងរបស់អភិបាលក្រុងសេអ៊ូល។

ក្រុមការងារពិសេសមួយ បានរៀបចំឡើងដ់ើម្បីតាមពិនិត្យបុគ្គលទាំងឡាយណា ដែលមានទំនាក់ទំនងជាមួយអ្នកដែលរកឃើញវិជ្ជមាន ៤ រូបខាងលើ។ តួលេខបឋមបង្ហាញថា មានអ្នកទំនាក់ទំនងផ្ទាល់រហូតដល់ ២៧៧ នាក់ ដែលក្នុងនោះក្រុមការងារកំពុងធ្វើការពិនិត្យសំណាកបាន ២៦៥ នាក់។

យ៉ាងណាមិញ គេមិនទាន់បានដឹងថា ករណីឆ្លងក្នុងចំណោមគ្រូពេទ្យខាងលើ មានប្រវត្តិចេញមកពីណាឱ្យច្បាស់នោះទេ ហើយក៏មិនមានពាក់ព័ន្ធនឹងករណីឆ្លងជាចង្កោមចេញពីតំបន់អ៊ីតេវុនផងដែរ។ កាលពីថ្ងៃចន្ទ គ្រូពេទ្យដំបូងគេដែលបម្រើការនៅក្នុងផ្នែកបេះដូង ត្រូវបានរកឃើញថាវិជ្ជមាន ហើយក្រោយមកគេរកឃើញគ្រូពេទ្យដទៃទៀតចំនួន ៣នាក់ ជាបន្តបន្ទាប់។

ត្រឹមថ្ងៃអង្គារនេះ ករណីឆ្លងកូវីដ-១៩ នៅកូរ៉េមានដល់ ១១០៧៨ ករណី។

 

Leave a Reply

Your email address will not be published. Required fields are marked *