កូរ៉េខាងត្បូង៖ ទីក្រុងគីមផូ បានប្រកាសពីការបើកដំណើរការនូវស្ថាប័នសាធារណៈឡើងវិញដោយចាប់ផ្តើមពីថ្ងៃសុក្រទី២១ ខែមករា ឆ្នាំ២០២១នេះវិញហើយ នេះបើតាមការចែករំលែករបស់ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលគាំពារជនបរទេស គីមផូ សហគមន៍ខ្មែរ។
យោងតាមការជូនដំណឹងនេះ ចាប់ពីថ្ងៃសុក្រនេះតទៅ មជ្ឈមណ្ឌលគាំពារជនបរទេសគីមផូ នឹងបើកដំណើរការប្រឹក្សាយោបល់ជាធម្មតា ប៉ុន្តែក៏ត្រូវអនុវត្តទៅតាមវិធានការអនាម័យ និងគម្លាតសង្គម ដោយអាចដំណើរការបានស្របទៅតាមចំនួន ដែលគេបានកំនត់អាចអោយប្រើប្រាស់ ដោយផ្អែកតាមគោលការណ៍ណែនាំប្រកាសដោយ សាលាក្រុងគីមផូ ប៉ុណ្ណោះ។
ជនបរទេសនិង ពលករបរទេសអាចប្រើប្រាស់សេវាកម្មរបស់មជ្ឈមណ្ឌល
👉ប៉ុន្តែសូមធ្វើការកក់ជាមុនតាមរយៈគេហទំព័រ gimpofc.kr
👉 សូមមើលពីរបៀប ដែលមាននៅក្នុងខិតបណ្ណខាងក្រោមដើម្បីអាចស្វែងយល់ពីវិធីប្រើប្រាស់។
សូមបញ្ជាក់ថា អ្នកដែលត្រូវទៅទទួលសេវានៅមជ្ឈមណ្ឌលគាំពារជនបរទេសគីមផូ ត្រូវប្រកាន់ខ្ជាប់វិធានការអនាម័យ និងគម្លាតសង្គម ហើយប្រសិនបើអ្នកមិនពាក់ម៉ាស ឬ ការត្រួតពិនិត្យសីតុណ្ហភាពកំដៅរបស់អ្នកគឺ ៣៧.៥ អង្សារឬ ខ្ពស់ជាងនេះ អ្នកនឹងមិនអាចចូលបានទេ។
ប្រភព៖ 김포시외국인주민지원센터 មជ្ឈមណ្ឌលគាំពារជនបរទេស គីមផូ សហគមន៍ខ្មែរ