បញ្ហាទិដ្ឋាការ G1 !! បងប្អូនខ្មែរនៅកូរ៉េ ដែលហួសសុពលភាពទិដ្ឋាការ កុំស្នើសុំប្តូរទៅជាទិដ្ឋាការ G1 ឱ្យសោះ ប្រយ័ត្នមានបញ្ហានេះថ្ងៃក្រោយ

កូរ៉េខាងត្បូង៖ ចំពោះបងប្អូនខ្មែរយើងដែលរស់នៅប្រទេសកូរ៉េ គួរស្វែងយល់ពីចំណុចអវិជ្ជមាននៃប្រភេទទិដ្ឋាការ G1។

យោងតាមការបង្ហោះពីទំព័រហ្វេសប៊ុក Itaewonlaw បងប្អូនទាំងអស់ដែលមានសិទ្ធិរស់នៅប្រទេសកូរ៉េ ហើយធានាបងប្អូន ឬកូនបង្កើត ឱ្យបានកាន់ទិដ្ឋាការ C3 ដោយមូលហេតុអ្វីមួយ ហើយបន្តពន្យារទិដ្ឋាការពួកគាត់កាន់វីសា G1 ទាំងអស់ឲ្យបានជ្រាបថា ស្ថានទូតកូរ៉េប្រចាំនៅព្រះរាជាណាចក្រកម្ពុជា មិនអាចផ្តល់ទិដ្ឋាការថ្មីដល់ពួកគាត់អាចចូលប្រទេសកូរ៉េម្តងទៀត តាមរយៈទិដ្ឋាការផ្សេងៗឡើយ។

ដូច្នេះប្រសិនជាបានធានាពួកគាត់បានកាន់ទិដ្ឋាការ C3 រយៈពេល១ខែ ឬ៣ខែហើយ សូមកុំព្យាយាមរកមេធាវី ដើម្បីបន្តទិដ្ឋាការឱ្យពួកគាត់ស្នាក់នៅបន្តទៀត ឬដូរយកទិដ្ឋាការG1ឱ្យសោះ ព្រោះថាទិដ្ឋការប្រភេទ G1 នេះ គឺជាទិដ្ឋាការបណ្តោះអាសន្ន ត្រូវមានឯកសារកុហក ហើយត្រូវពាក់ព័ន្ធនឹងតុលាការ ដែលយល់ល្អត្រូវតែឱ្យពួកគាត់ចុះមកខ្មែរវិញ តាមរយៈពេលកំណត់នៃទិដ្ឋាការ C3 របស់ស្ថានទូត ដាច់ខាត។

សូមបញ្ជាក់ថា ទិដ្ឋាការ G1 ជាប្រភេទទិដ្ឋាការសម្រាប់អ្នកមានបញ្ហាសុខភាព ព្យាបាលជំងឺដោយគ្រោះថ្នាក់ការងារ សម្រាប់អ្នកពាក់ព័ន្ធនឹងនីតិវិធីតុលាការផ្សេងៗនៅកូរ៉េ សម្រាប់ជនភៀសខ្លួន សម្រាប់ជនរងគ្រោះដោយករណីផ្សេងៗទៀត។

នេះអាចជាព័ត៌មាន សម្រាប់បងប្អូនខ្មែរយើងនៅកូរ៉េ កុំឱ្យមានបញ្ហាខកខាត និងបាត់បង់ឱកាសចូលប្រទេសកូរ៉េម្តងទៀត ក្នុងករណីណាមួយ!
ករណីពួកគាត់កាន់ទិដ្ឋាការ C3 ហើយដូរទៅទិដ្ឋាការ F1 ឬ F2 នោះគ្មានបញ្ហាចោទទេ។

ប្រភពពី៖ អ៊ី ចាន់ដេត

Leave a Reply

Your email address will not be published. Required fields are marked *