កូរ៉េខាងត្បូង៖ សូមជម្រាបជូនបងប្អូនពលករខ្មែរយើងនៅកូរ៉េ អំពីការជូនដំណឹងក្នុងទំព័រហ្វេសប៊ុក ចុង យ៉ូរី ដែលបានធ្វើការជម្រាបជូនដំណឹងអំពីផ្តល់ជំនួយថវិកាដល់បងប្អូនពលករស្របច្បាប់ដែលរស់នៅក្នុងតំបន់នានា ក្នុងខេត្តក្យ៉ុងគីដូ ដូចខាងក្រោម៖
가평, 고양시, 구리시, 남양주, 동두천, 양주시, 연천, 의정부, 파주시, 포천시
ការផ្តល់ជំនួយថវិកានេះមានចំណុចសំខាន់ៗដូចជា៖
– សម្រាប់តែពលករស្របច្បាប់ (E-9) ប៉ុណ្ណោះ នៅក្នុងតំបន់ដែលបានរៀបរាប់
– សម្រាប់ពលករដែលមានប្រាក់ខែ ទាបជាង 2,108,633 원 (សម្រាប់ប្រាក់ចំណូលក្នុងឆ្នាំ២០២០)
ឧទាហរណ៍៖ គ្រួសារម្នាក់ឯង មានប្រាក់ចំណូលទាបជាង 2,108,633 원 ចំណែកគ្រួសារសមាជិក៣នាក់ឡើងទៅ មានចំណូលទាបជាង 4,644,692 원
– ក្នុងម្នាក់អាចទទួលបាន 30ម៉ឺនវ៉ុន គ្រួសារគ្នា២នាក់ បាន៥០ម៉ឺនវ៉ុន គ្រួសារគ្នា ៣-៤នាក់ បាន៧០ម៉ឺនវ៉ុន គ្រួសារគ្នា៥នាក់ឡើង បាន៩០ម៉ឺនវ៉ុន។ (បន្ទាប់ពីដាក់ពាក្យហើយ បើជាប់ នឹងទទួលបានប្រាក់ជំនួយ)
– នៅពេលដាក់ត្រូវលិខិតបញ្ជាក់អំពីប្រាក់ចំណូល ដូចជាវិក្កយប័ត្របើកប្រាក់ខែ ឬ ទិន្នន័យកុងធនាគារ រឺក៏ សៀវភៅកុងធនាគារដែលធ្វើបច្ចុប្បន្នភាពរួច។
* អាចទំនាក់ទំនងសាកសួរព័ត៌មានចុះឈ្មោះ តាមរយៈមណ្ឌលប្រឹក្សាយោបល់ដែលបានណែនាំនៅក្នុងខិតប័ណ្ណផ្សព្វផ្សាយក្នុងរូបភាពដូចខាងក្រោម រឺក៏ទំនាក់ទំនងមកមណ្ឌលគាំពារពលករអ៊ឺយចុងប៊ូ 031-838-9111 / 031-8063-9031
? រយៈពេលទទួលពាក្យ៖ ថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១