ចាប់ពីខែកក្កដាទៅ អជ្ញាធរកូរ៉េនឹងធ្វើការផាកពិន័យពលករដែលស្នាក់នៅខុសច្បាប់ ដោយមិនមានការលើកលែងទៀតឡើយ

សេអ៊ូល៖ អជ្ញាធរកូរ៉េបានដាក់កំហិតផាកពិន័យអ្នកដែលស្នាក់នៅខុសច្បាប់ក្នុងប្រទេសកូរ៉េ ចាប់ពីថ្ងៃទី ១ ខែកក្កដា ខាងមុខនេះហើយ។

ចាប់ពីខែកក្កដា ថ្ងៃទី ១ ទៅ អជ្ញាធរកូរ៉េនឹងអនុវត្តការផាកពិន័យអ្នកខុសច្បាប់មែនទែនហើយ ទោះជាបងប្អូនចាកចេញដោយស្ម័គ្រចិត្តក៏ដោយ ក៏ត្រូវបង់ផាកពិន័យ 30% ដែរ។

បើបងប្អូនចាកចេញដោយស្ម័គ្រចិត្តពីឥឡូវ រហូតដល់ថ្ងៃទី៣០ ខែមិថុនា នោះ នឹងមិនមានការបង់ផាកពិន័យទេ ហើយបងប្អូនអាចរៀបចំឯកសារស្នើរសុំវីសារ C3 ចូលមកវិញបានទៀត។

យោងតាមមាត្រាទី 17 ផ្នែកទី 1 ចំពោះបងប្អូនដែលល្មើសច្បាប់(ស្នាក់នៅខុសច្បាប់)៖

– ខុសច្បាប់ចាប់ពី 1 ខែចុះ ត្រូវបង់ផាកពិន័យ 100មុឺនវុន
– ខុសច្បាប់ចាប់ពី 1 ខែ ដល់ 3 ខែចុះ ត្រូវបង់ផាកពិន័យ 150មុឺននវុន
– ខុសច្បាប់ចាប់ពី 3 ខែ ដល់ 6 ខែចុះ ត្រូវបង់ផាកពិន័យ 200មុឺនវុន
– ខុសច្បាប់ចាប់ពី 6 ខែឡើង 1 ឆ្នាំចុះក្រោម ត្រូវបង់ផាកពិន័យ 400មុឺននវុន
– ខុសច្បាប់ចាប់ពី 1 ឆ្នាំឡើង 2 ឆ្នាំចុះក្រោម ត្រូវបង់ផាកពិន័យ 700មុឺននវុន
– ខុសច្បាប់ចាប់ពី 2​ ឆ្នាំឡើង 3 ឆ្នាំចុះក្រោម ត្រូវបង់ផាកពិន័យ 1000មុឺនវុន
– ខុសច្បាប់ចាប់ពី 3 ឆ្នាំឡើង ត្រូវបង់ផាកពិន័យ 2000មុឺនវុន។

ដូចនេះ ចំពោះបងប្អូនពលករដែលស្នាក់នៅខុសច្បាប់ សូមចូលរួមអនុវត្តតាមការណែនាំ ដើម្បីចៀសវាងការរងការផាកពិន័យ និងខាតបង់អត្ថប្រយោជន៍ផ្សេងៗ។

 

Leave a Reply

Your email address will not be published. Required fields are marked *