ចែករំលែក! ស្ថានទូតខ្មែរ ប្រកាសពីការផ្តល់អាហារូបករណ៍របស់ក្រុមហ៊ុន Booyoung Group សម្រាប់និស្សិតខ្មែរយើងនៅកូរ៉េ ក្នុងឆ្នាំ២០២១

កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េ បានជម្រាបជូនដំណឹងអំពីការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរកំពុងសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំ២០២១នេះ ដែលជាកិច្ចសហការរវាងស្ថានទូតជាមួយនឹងមូលនិធិអប់រំ និងវប្បធម៌ Woojung របស់ក្រុមហ៊ុន Booyoung Group មូលនិធិ Woojung របស់កូរ៉េខាងត្បូង។

ខ្លឹមសារនៃសេចក្តីជូនដំណឹងដូចខាងក្រោម៖

ក្រោមកិច្ចសហការរវាង ស្ថានឯកអគ្គរាជទូតកម្ពុជាជាមួយមូលនិធិអប់រំ និងវប្បធម៌ Woojung របស់ក្រុមហ៊ុន Booyoung Group មូលនិធិ Woojung នឹងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរមួយចំនួនដែលកំពុងសិក្សានៅសាធារណរដ្ឋកូរ៉េសម្រាប់ឆមាសទី១ ឆ្នាំ២០២១។ លក្ខខណ្ឌនៃការស្នើសុំអាហារូបករណ៍របស់មូលនិធិ និងឯកសារស្នើសុំមានដូចខាងក្រោម៖
១-ជានិស្សិតដែលកំពុងស្វែងរកជំនួយឧបត្ថម្ភសម្រាប់ជួយសម្រួលដល់ថ្លៃសិក្សា ឬថ្លៃស្នាក់នៅ។
២-មិនមែនជានិស្សិតដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។
៣-ជានិស្សិតដែលមានពិន្ទុចាប់ពី ៨០ពិន្ទុឡើង (សមាមាត្រនឹងនិទ្ទេស Bឡើង)។
៤-ជានិស្សិតដែលមានអត្តចរិកស្លូតបូត។
៥-ឯកសារស្នើសុំ៖ ១. Application, ២. Certificate of Admission, ៣. Certificate of Enrollment (Original Copy), ៤. Official Academic Record, ៥. Recommendation Letter by Dean or Professor, ៦. Self Introduction, ៧. Study Plan, ៨. ថតចំលងសៀវភៅធនាគារជាមួយនឹងលេខគណនី, ថតចំលងលិខិតឆ្លងដែន និង ៩. រូបថតផ្ទៃស១សន្លឹក (៤*៦)។
៦-ផុតកំណត់ទទួលពាក្យត្រឹម ថ្ងៃសុក្រ ទី ២២ ខែ មករា ឆ្នាំ២០២១ វេលាម៉ោង ៥រសៀល។
៧-មូលនិធិអប់រំ និងវប្បធម៌ Woojung នឹងធ្វើការសម្ភាស និងជ្រើសរើសដោយផ្ទាល់។

បញ្ចាក់៖ សូមផ្ញើឯកសារមកស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ តាមអាសយដ្ឋាន서울시 중구 세종대로 55, 부영태평빌딩 14층 (캄보디아대사관) តាមរយៈ우채국។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូននិស្សិតខ្មែរទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
សូមទាញយកទម្រង់ឯកសារតាមរយៈតំណរភ្ជាប់៖ https://drive.google.com/file/d/1zBaHteSKXwMbJBDyCr6COqhSarQFHYTk/view?usp=sharing

ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖
-លោក ជា លីសែ 010-4447-7168
-លោក ខាត់ ចិន 010-9718-9455

និស្សិតខ្មែរយើងទាំង៤រូបដែលបានទទួលអាហារូករណ៍នេះ ពី Woojung Education & Culture Foundation, Booyoung Group កាលពីឆ្នាំ២០១៩

Leave a Reply

Your email address will not be published. Required fields are marked *