គ្រួសារសពពលករខ្មែរនៅកូរ៉ម្នាក់ ថ្លែងអំណរគុណក្រុមទីប្រឹក្សាពលករស្ថានទូតខ្មែរ ដែលបានជួយសម្រួល​ឯកសារ ដើម្បីអាចយកប្រាក់ធានារ៉ាប់រង

កូរ៉េខាងត្បូង៖ ក្រុមគ្រួសារនៃសពពលករ ហេង គឹមអេង ដែលជាពលករខ្មែរយើងនៅកូរ៉េ ទទួលមរណភាពកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅនោះ បានរៀបចំនូវលិខិតថ្លែងអំណរគុណជូនចំពោះមន្ត្រីទីប្រឹក្សាទទួលបន្ទុកការងារគ្រប់គ្រងពលករអមស្ថានឯកអគ្គរាជទូតកម្ពុជានៅកូរ៉េខាងត្បូង។

នៅក្នុងខ្លឹមសារនៃលិខិតថ្លែងអំណរគុណនោះ ក្រុមគ្រួសារនៃសពពលករ ហេង គឹមអេង បានថ្លែងអំណរគុណដល់ក្រុមការងារទទួលបន្ទុកពលករនៃស្ថានទូតកម្ពុជា ដែលបានយកចិត្តទុកដាក់ចុះសម្របសម្រួល និងរៀបចំឯកសារដើម្បីយកប្រាក់សំណងធានារ៉ាប់រង។ ក្រុមគ្រួសារក៏បានអរគុណចំពោះការចូលរួមជួយ ជ្រោមជ្រែងជាទឹកចិត្ត និងសទ្ធាជ្រះថ្លារបស់បងប្អូនពលករខ្មែរនៅកូរ៉េដែលបានជួយដល់ក្រុមគ្រួសារផងដែរ។

សូមបញ្ជាក់ផងដែរថា ក្រុមទីប្រឹក្សាពលករ ប្រចាំស្ថានទូតកម្ពុជានៅកូរ៉េខាងត្បូង តែងតែសហការគ្នាជាមួយមន្ត្រីនៃគណៈកម្មាធិការបណ្ដុះបណ្ដាល និងបញ្ជូនពលករទៅបរទេស នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្របសម្រួលឯកសារសម្រាប់ពលករកម្ពុជាដែលបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ជាពិសេស តែងតែការពារផលប្រយោជន៍ និងមើលថែទាំបងប្អូនពលករ ចាប់តាំងពីការបញ្ជូន រហូតដល់ការបញ្ចប់អាណត្តិត្រលប់ទៅប្រទេសកម្ពុជាវិញ។

Leave a Reply

Your email address will not be published. Required fields are marked *