ករណីឆ្លងជាចង្កោមចេញពីតំបន់កម្សាន្តអ៊ីតេវុនហាក់ធូរស្រាលជាងមុន រដ្ឋាភិបាលកូរ៉េនឹងបន្តបន្ធូរបន្ថយវិធានការរឹតបន្តឹង

សេអ៊ូល៖ ករណីឆ្លងវិជ្ជមានកូវីដ-១៩ នៅប្រទេសកូរ៉េ មានត្រឹមតែ ១៥ ករណីប៉ុណ្ណោះនៅព្រឹកថ្ងៃច័ន្ទនេះ ហើយបើត្រឹមថ្ងៃអាទិត្យម្សិលមិញ នៅប្រទេសកូរ៉េ មានត្រឹមតែ ១៣ ករណីប៉ុណ្ណោះ ក្នុងនោះ ៥ ករណីជាប់ពាក់ព័ន្ធនឹងការឆ្លងចេញពីតំបន់ក្លឹបកម្សាន្តអ៊ីតេវុន និង ៧ករណីជាករណីនាំចូលពីក្រៅ បើតាមការលើកឡើងរបស់អជ្ញាធរកូរ៉េខាងត្បូង។

ការថយចុះតួលេខនៃការឆ្លងជាចង្កោមក្នុងស្រុក ហាក់ផ្តល់ជាសញ្ញាណវិជ្ជមានជាថ្មីម្តងទៀត សម្រាប់វិធានការទប់ស្កាត់ការឆ្លងកូវីដ-១៩ របស់ប្រទេសកូរ៉េខាងត្បូង។ ករណីដែលឆ្លងថ្មីនៅកូរ៉េខាងត្បូង បាននាំឱ្យករណីឆ្លងកូវីដ-១៩ សរុបនៅកូរ៉េខាងត្បូងកើនដល់ ១១០៦៥ ករណី ហើយករណីស្លាប់មានអត្រាទាបត្រឹមតែ ២៦២ ករណីប៉ុណ្ណោះ។

រដ្ឋាភិបាលកូរ៉េបានបើក និងត្រៀមបន្តបើកទីតាំងសាធារណៈ សកម្មភាពសេដ្ឋកិច្ចទូទៅ និងសាលារៀនឡើងវិញជាបណ្តើរៗមកសភាពប្រក្រតីវិញផងដែរ។ បើតាមផែនការ វិទ្យាល័យនឹងបើកទ្វារវិញនៅថ្ងៃពុធ ទី ២០ ឧសភា ហើយកម្រិតសិក្សាដទៃទៀតនឹងចាប់ផ្តើមនៅថ្ងៃទី ៨ មិថុនា ខាងមុខ។

Leave a Reply

Your email address will not be published. Required fields are marked *