កូរ៉េខាងត្បូង៖ សម្រាប់បងប្អូនខ្មែរនៅកូរ៉េ សឹងតែទាំងអស់ហើយសុទ្ធតែមានប្រើប្រាស់សេវាកម្មធនាគារនានានៅក្នុងប្រទេសកូរ៉េខាងត្បូង។
ក្នុងនោះដែរ ព្រះតេជគុណ ពៅ សុភ័ក្រ ដែលគង់នៅវត្តគូមី បានផ្តល់នូវមតិយោបល់លើទំព័រហ្វេសប៊ុករបស់ព្រះតេជគុណថា បងប្អូនខ្មែរយើងដែលកំពុងនៅកូរ៉េស្របច្បាប់ ជាពិសេសបងប្អូនពលករគួរតែបង្កើតគណនីជាមួយធនាគារពីរនៅកូរ៉េខាងត្បូងគឺ ធនាគារហាណា (KEB Hana Bank – 하나은행) រឺធនាគារណុងព្យ៉ុប (Nonghyup Bank – 농협은행) សម្រាប់ទុកប្រើប្រាស់ដែលអាចមានប្រយោជន៍បានច្រើន បើទោះបីជាថ្ងៃក្រោយបងប្អូនខុសច្បាប់ក៏ដោយ។
ព្រះតេជគុណបានបន្តរៀបរាប់ថា នៅថ្ងៃក្រោយពេលបងប្អូនទៅជាខុសច្បាប់ក៏ដោយ ក៏ស្រួលដកលុយ និងសេវាផ្សេងៗបានងាយស្រួល ដោយសារតាមបទពិសោធន៍ដែលព្រះតេជគុណធ្លាប់ជួបកន្លងមក គឺមានតែធនាគារពីរហ្នឹងទេ។ ជាពិសេសពេលដែលយើងផុតវីសា គឺអាចជួយបានច្រើន ដូចជានៅគូមី គឺធនាគារពីរហ្នឹង ស្រួលធ្វើការជាមួយ ពេលដែលពលករខុសច្បាប់ត្រូវការឯកសារពាក់ពន្ធផ្សេងៗ គឺមានការយោគយល់អោយច្រើន។
ទោះបីបងប្អូនខុសច្បាប់ក៏ដោយ សូមកុំទាន់បោះចោលសៀវភៅធនាគារដែលយើងប្រើអំឡុងពេលដែលយើងត្រូវច្បាប់ គឺយើងនៅតែអាចនៅប្រើបាន ទោះខុសច្បាប់ក៏ដោយ។ ដូចនេះ ប្រសិននៅប្រើបាន សូមបន្តប្រើទៀត គឺគ្មានបញ្ហាអ្វីទេ។