លេង Facebook ប្រយ័ត្នមែនទែន !! ហាម Comment ពាក្យមួយនេះដាច់ខាត បើមិនចឹងទេ ប្រយ័ត្នត្រូវ Facebook ប្លុកគណនីចោល

ជារៀងរាល់ថ្ងៃ មានមនុស្សជាច្រើនបាននិងកំពុងប្រើបណ្តាញសង្គម Facebook ដើម្បីចែករំលែកបទពិសោធន៍របស់ពួកគេ, ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ក៏ដូចជាកសាងសហគមន៍ ផងដែរ។
Facebook ក៏ជាកន្លែងដែលមនុស្សមានអារម្មណ៍ថា មានសិទ្ធិអំណាចក្នុងការប្រាស្រ័យទាក់ទង ហើយ Facebook យកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការការពារការរំលោភបំពានផ្សេងៗ នៅលើបណ្តាញសង្គមរបស់ខ្លួន។ ដូច្នោះហើយបានជា Facebook ច្បាប់ Community Standards ដែលបញ្ជាក់ពីអ្វីដែលមិនត្រូវបានអនុញ្ញាតឲ្យធ្វើនៅលើនោះ។

ជាក់ស្តែង ទង្វើមួយចំនួន ក៏ដូចជាពាក្យពេជន៍ខ្លះ ត្រូវបាន Facebook ហាមឃាត់មិនឲ្យមានលើបណ្តាញសង្គមរបស់ខ្លួនដោយ ផ្អែកតាមមូលហេតុដូចជា គោរពសិទ្ធិអ្នកដទៃ និងលុបបំបាត់ការរំលោភបំពានផ្សេងៗ។ ក្នុងនោះ ប្រសិនបើអ្នកហ៊ាន Comment ពាក្យ “Send Nude” (ដែលមានន័យចង់ឲ្យគេផ្ញើរូបអាក្រាតឲ្យអ្នក) នោះ Facebook នឹងលុបវាចោលដោយស្វ័យប្រវត្តិ ហើយលោតសារព្រមានអ្នកភ្លាមៗថា នឹង Block គណនីរបស់អ្នក ប្រសិនបើនៅតែហ៊ានធ្វើវាម្តងទៀត។

ក្រៅពីនេះ ទង្វើខុសឆ្គងមួយចំនួនដែលអាចឈានដល់ការបិទទំព័រ (Page) និងគណនី (Account) ដែលអ្នកមិនគួរបង្ហោះលើ Facebook មានដូចជា៖
• រូបភាពអាក្រាតរបស់កុមារ សូម្បីតែរូបដែលបង្ហោះដោយឪពុកម្ដាយ
• រូបភាពបង្ហាញពីដើមទ្រូងនារីដែលគ្មានការបិទបាំង (ប៉ុន្តែមានការលើកលែងចំពោះការផ្សព្វផ្សាយពីយុទ្ធនាការ ឬ ការបំបៅដោះទារក)
• ការបង្ហោះសារដែលចេញមុខនិយាយថាជនរងគ្រោះនៃសោកនាដកម្មណាមួយជាមនុស្សកុហកបន្លំខ្លួនធ្វើជាជនរងគ្រោះ
• ការបង្ហោះសារសារភាពទោសឧក្រិដ្ឋកម្មរបស់ខ្លួន
• ចង់ទិញ ឬ លក់គ្រឿងញៀន ឬថ្នាំមិនស្របច្បាប់ដទៃទៀត
• ការបង្ហោះសារវាយប្រហារនរណាម្នាក់
• រូបភាពគូថដែលគ្មានអ្វីបិតបាំង
• សារដែលញុះញង់ឲ្យមានការប្រើហិង្សាព្រោះតែលទ្ធផលនៃការបោះឆ្នោត

ខ្លឹមសារអត្ថបទពី៖ Sabay News (សេង ឡុង)

Leave a Reply

Your email address will not be published. Required fields are marked *