ដំណឹងល្អសម្រាប់អតិថិជនដីឡូពី ឧកញ៉ា ឡេង ណាវ៉ាត្រា! ពេលនេះ អ្នកបង់ផ្តាច់គម្រោងនៅប៉ោយប៉ែតម៉ាឡៃ ឥឡូវអាចទទួលយកប្លង់រឹងបានហើយ

កម្ពុជា៖ ឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការជូនដំណឹងលើទំព័រហ្វេសប៊ុកថា ឯកសារប្លង់រឹង គម្រោងនៅប៉ោយប៉ែតម៉ាឡៃនោះ បងប្អូនអាចទទួលយកប្លង់រឹងបានហើយ សម្រាប់អ្នកបង់ផ្ដាច់ ដែលនេះជាកាតព្វកិច្ច ការទទួលខុសត្រូវ ការគោរពកិច្ចសន្យា ដែលឧកញ៉ាអចលនទ្រព្យរូបនេះ លើកឡើងថា ត្រូវតែប្រឹងប្រែងធ្វឱ្យខានតែបាន។

លោកបានបន្តរៀបរាប់ថា ការបង្ហាញផ្លូវដ៏ស្មោះត្រង់​ និងជាគោលដៅសន្សំទ្រព្យដែលមិនចេះរីងស្ងួត ដោយបងប្អូនអាចចំណាយត្រឹមតែ 30 ដុល្លារក្នុងមួយខែ ហើយមិនចាំបាច់មានប្រាក់កក់ មិនចាំបាច់អស់ការប្រាក់នោះទេ បងប្អូននឹងទទួលបានដីមួយឡូ ជាដីដែលការរៀបចំហេដ្ឋារចនាសម្ព័ន្ធទំនើបដំបូងគេបង្អស់។

ឧកញ៉ាអចលនទ្រព្យរូបនេះលើកឡើងថា ការវិនិយោគទៅលើវិស័យចលនទ្រព្យ ដែលអាចជោគជ័យ បើប្រើលុយសុទ្ធ គឺទិញដីដែលមានតម្លៃក្រោមហាងឆេង ឯកសារគ្រប់គ្រាន់ជាមួយក្រុមហ៊ុនដែលអ្នកជឿទុកចិត្ត។ បើបង់រំលស់គឺវិនិយោគទៅតាមលទ្ធភាពដែលមិនប៉ះពាល់សេដ្ឋកិច្ចប្រចាំថ្ងៃ ព្រោះអចលនទ្រព្យទាមទារឲ្យមានការអត់ធ្មត់ ហើយរកក្រុមហ៊ុនអភិវឌ្ឍដែលអ្នកជឿទុកចិត្ត។

Leave a Reply

Your email address will not be published. Required fields are marked *