ចែករំលែកទាំងអស់គ្នា! ការប្រឡងធ្វើតេស្តភាសាកូរ៉េ (TOPIK) ចាប់ផ្តើមបើកទទួលពាក្យទៀតហើយ រួសរាន់ទៅដាក់ពាក្យប្រឡងឱ្យទាន់ពេលវេលា

សេចក្តីជូនដំណឹងចំពោះសាធារណជន និងសិស្សនិស្សិតទាំងអស់ ដែលមានបំណងចង់ចូលរួមធ្វើតេស្តសមត្ថភាពភាសាកូរ៉េ (TOPIK)

សម្រាប់បងប្អូន​ សិស្សនិស្សិត និងសាធារណជនខ្មែរយើងទាំងអស់ ដែលមានបំណងចង់ធ្វើតេស្តសមត្ថភាពភាសាកូរ៉េ (TOPIK) សូមអញ្ជើញរួសរាន់ឡើង ដោយឥឡូវនេះមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នឹងចាប់ផ្តើមទទួលចុះឈ្មោះសុំប្រលង TOPIK ទី៧៥ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ខាងមុខ នៅក្នុងទីតាំងរបស់មជ្ឈមណ្ឌលផ្ទាល់តែម្តង។

កាលបរិច្ឆេទប្រឡងនឹងធ្វើឡើងក្នុងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ខាងមុខ វេលាម៉ោង ៩ព្រឹក ដល់ម៉ោង៤:២០នាទីរសៀល។

សូមបញ្ជាក់ថា ទីតាំងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ស្ថិតនៅខាងក្នុងបរិវេណនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមអានខិត្តបណ្ណផ្សព្វផ្សាយខាងក្រោម ឬទំនាក់ទំនងលេខទូរស័ព្ទ ០២៣-៩៩៩-៤៩៤។

Leave a Reply

Your email address will not be published. Required fields are marked *