កូរ៉េខាងត្បូង៖ រលកត្រជាក់បណ្តាលអោយដាច់ភ្លេីងទីក្រុងធំៗមួយចំនួន
ស្ថិតក្រោមរលកត្រជាក់ខ្លាំង កាលពីយប់ម្សិលមិញថ្ងៃទី៧ មករា ឆ្នាំ២០២១ នាវេលាម៉ោង១០យប់ នៅទីក្រុងសេអ៊ូល សង្កាត់សឆូ(서울, 서초동) អាផាតមេនដែលមានប្រជាជនរស់នៅដល់ជាង ១,៣០០គ្រួសារ និង អូហ្វីសតែលជាង ២៨០គ្រួសារ បានជួបនឹងបញ្ហាលំបាកដោយសារការដាច់ចរន្តអគ្គីសនីអស់រយៈពេលដល់ជាង១ម៉ោង ទម្រាំអ្នកជំនាញអាចជួសជុលរួច ហេីយកន្លែងខ្លះទៀត ឧបករណ៍អគ្គីសនីខូចត្រូវជួសជុល។
ករណីមួយទៀតដោយឡែក នៅទីក្រុងក្វាងជូធំ សង្កាត់ចាំងតុក(광주, 장덕동) ក៏មានករណីដាច់ចរន្តអគ្គីសនីនៅក្នុងអាគារអាផាតមេន ដែលមានជាង៥០០គ្រួសារ ត្រូវជួបការលំបាកដោយសារបញ្ហាដាច់ចរន្តអគ្គិសនី ម៉ាសុីនកំដៅ ដែលបានរលត់អស់ដល់ជាង៤ម៉ោង ក្រោមអាកាសធាតុដ៏ត្រជាក់ខ្លាំង ក្រោមសូន្យអង្សា ដោយគ្មានជំនួយពីម៉ាស៊ីនកម្តៅតាមផ្ទះ។
ក្នុងអាកាសធាតុត្រជាក់ខ្លាំងបែបនេះ សូមបងប្អូនទាំងអស់គ្នាយកចិត្តទុកដាក់លេីករណីនេះផង ដែលអាចនឹងបង្កជាគ្រោះថ្នាក់ដោយយថាហេតុណាមួយ ដោយសារការដាច់ចរន្តអគ្គីសនីដោយមើលមិនឃើញ។