អជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង សម្លាប់បក្សីតាមកសិដ្ឋានអស់ជាង ១៣.៦លានក្បាល ដើម្បីបង្ការជំងឺផ្តាសាយបក្សី ខណៈរកឃើញជាង៥០ករណីហើយ

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានធ្វើការសម្លាប់បក្សីអស់ជាង ១៣.៦លានក្បាលហើយគិតត្រឹមថ្ងៃពុធនេះ ជាផ្នែកមួយ​នៃវិធានការបង្ការការឆ្លងរាលដាលនៃជំងឺផ្តាសាយបក្សីកម្រិតធ្ងន់នៅតាមកសិដ្ឋានចិញ្ចឹមបក្សីនានាទូទាំងប្រទេស នេះបើតាមការប្រកាសរបស់ក្រសួងកសិកម្មកូរ៉េខាងត្បូង រាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

វិធានការសត្តឃាតបក្សីដែលសង្ស័យនេះ ជាវិធានការទប់ស្កាត់ការឆ្លងជំងឺផ្តាសាយបក្សីកម្រិតធ្ងន់ ដែលបច្ចុប្បន្នក្នុងប៉ុន្មានខែចុងក្រោយនេះរកឃើញ៤៦ករណីហើយទូទាំងប្រទេស រាប់ពីខែវិច្ឆិកាឆ្នាំមុនមក។ ក្នុងនោះដែរ អជ្ញាធរសុខាភិបាលនៃក្រសួងកសិកម្មកូរ៉េខាងត្បូង ក៏បានដាក់វិធានការចត្តាឡីស័ក ដែលតម្រូវឱ្យធ្វើសត្តឃាតចំពោះបក្សីទាំងឡាយក្នុងកសិដ្ឋានដែលនៅក្នុងចន្លោះ ៣ គីឡូមែ៉ត្រពីកសិដ្ឋានចិញ្ចឹមបក្សីណាដែលរកឃើញថាមានករណីផ្តាសាយបក្សីនេះ។

ក្នុងនោះដែរ ក្រសួងក៏កំពុងបន្តពិនិត្យមើលតាមកសិដ្ឋានមួយចំនួនដែលមានការរាយការណ៍សង្ស័យពីរោគសញ្ញានៃជំងឺផ្តាសាយបក្សីនេះថែមទៀតផងដែរ។ ក្នុងចំណោមករណីទាំងអស់ដែលពា មាន១២ករណីផ្តាសាយបក្សីរកឃើញនៅក្នុងខេត្តឃ្យ៉ុងគី និង១០ករណីរកឃើញក្នុងខេត្តចូឡាខាងត្បូង និងកសិដ្ឋានក្នុងខេត្ត និងតំបន់ដទៃទៀតទូទាំងប្រទេស។ បើសិនជារាប់បញ្ចូលទាំងករណីផ្តាសាយបក្សីរកឃើញពីបក្សីព្រៃ គឹបច្ចុប្បន្នមានករណីផ្តាសាយបក្សីដល់ទៅ ៥៨ករណីហើយ។

Leave a Reply

Your email address will not be published. Required fields are marked *