ចែករំលែកគ្នាផង! នៅប៉ុន្មានថ្ងៃខាងមុខនេះ កូរ៉េខាងត្បូងតម្រូវឱ្យបរទេសទាំងអស់ធ្វើដំណើរមកប្រទេសកូរ៉េ ត្រូវមានភ្ជាប់លិខិតធ្វើតេស្តជំងឺមួយនេះ ដាច់ខាត

នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ នេះ អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ (HRD Korea) បានចេញសេចក្តីប្រកាសអំពីការអនុវត្តវិធានការពិនិត្យកូវីដ-១៩ សម្រាប់ជនបរទេសដែលត្រូវធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង ដោយយោងទៅតាមការប្រកាសរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងថ្មីៗនេះ។

តាមសេចក្តីប្រកាសនេះ បានបញ្ជាក់ថា យោងទៅតាមការរីករាលដាលនៃមេរោគកូរ៉ូណា និងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលទូទាំងពិភពលោកនាពេលថ្មីៗនេះ រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញវិធានការ តម្រូវឱ្យជនបរទេសទាំងអស់ដែលចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលឆ្លងកាត់តាមអាកាសយានដ្ឋានប្រទេសកូរ៉េ ត្រូវតែពិនិត្យកូវីដ១៩ ដោយបញ្ជាក់ថាលទ្ធផលនៃការធ្វើតេស្តកូរ៉ូណាតាមបែប PCR មានលទ្ធផលអវិជ្ជមាន។
– ការធ្វើតេស្តនេះសម្រាប់តែ ជនបរទេសទាំងអស់ដែលមកកាន់ប្រទេសកូរ៉េខាងត្បូង តាមផ្លូវអាកាស។
– កាលបរិច្ឆេទនៃការអនុវត្ត៖ ថ្ងៃសុក្រទី៨ ខែមករា ឆ្នំា២០២១ គិតចាប់ពីម៉ោង 00 : 00 នៃការចូលប្រទេសកូរ៉េខាងត្បូង (ផ្អែកលើពេលវេលាមកដល់)។

និតីវិធីនៃការប្រគល់
– ត្រូវប្រគល់លិខិតបញ្ជាក់ការធ្វើតេស្តកូរ៉ូណា PCR លទ្ធផលអវិជ្ជមាន ដែលបានចេញក្នុងរយៈពេល ៧២ ម៉ោង ដោយផ្អែកលើកាលបរិច្ឆេទនៃការចេញដំណើរនៅក្នុងដំណាក់ការធ្វើចត្តាឡីស័ក។
– ត្រូវបង្ហាញ (លិខិតបញ្ជាក់ការធ្វើតេស្តកូរ៉ូណា PCR អវិជ្ជមាន) ទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នៅពេលឡើងយន្តហោះ និង ប្រសិនបើគ្មាន (លិខិតបញ្ជាក់ការធ្វើតេស្តកូរ៉ូណា PCR អវិជ្ជមាន)នោះ គឺមិនអាចឡើងយន្តហោះបានទេ។
– ច្បាប់ដើម ជាភាសាអង់គ្លេស ឬ(ភាសាកូរ៉េ) ប្រសិនបើជាភាសាជាតិត្រូវបកប្រែជាភាសាកូរ៉េ ឬអង់គ្លេស និងត្រូវមានលិខិតបញ្ជាក់នៃការបកប្រែ។

Leave a Reply

Your email address will not be published. Required fields are marked *