តោះមកស្គាល់ពីប្រវត្តិកាស៊ីណូដ៏ធំ NagaWorld នៅកម្ពុជា និងប្រវត្តិរបស់មហាសេដ្ឋីទ្រព្យពាន់លាន ដែលជាម្ចាស់កាស៊ីណូនេះ !!

CamboFinance៖ NagaWorld មានដើមកំណើតក្នុងប្រទេសកម្ពុជារាជធានីភ្នំពេញនាឆ្នាំ ១៩៩៥ ដែលមានទីតាំងតាមបណ្តោយទន្លេមេគង្គ និង ទន្លេសាប រហូតដល់ឆ្នាំ ២០០៣ ទើប NagaWorld បានសាងសង់អាគារកាស៊ីណូរបស់ខ្លួនរួចរាល់ និង ពង្រីកខ្លួនដោយបោះលក់ភាគហ៊ុន នៅហុងកុង និង ចាប់ផ្តើមសាងសង់គំរោងបន្តបន្ទាប់ទៀតដូចជា Naga 2 និង Naga 3 ។ ក្រៅពីចំណូលបានពីការផ្តល់សេវាល្បែងស៊ីសង ក្នុងនោះក៏មានសេវាកម្សាន្ត ភោជនីយដ្ឋាន បដិសណ្ធារកិច្ច និង អចលនទ្រព្យផងដែរ ។

ក្រុមហ៊ុន NagaCorp ដែលជាក្រុមហ៊ុនមេរបស់ NagaWorld បានចេញពីរបាយការណ៍ពាក់កណ្តាលឆ្នាំ ២០២០ ថារកប្រាក់ចំណេញពីសេវាលេងល្បែងសុទ្ធចំនួន ៣៧២ លានដុល្លាអាមេ៉រិក (ដូច្នេះប៉ាន់ស្មានថាពេញមួយឆ្នាំ ២០២០ NagaWorld រកប្រាក់ចំណេញបានប្រហែល ៧៤៤ លានដុល្លាអាមេ៉រិក) ។

NagaWorld ត្រូវបានបង្កើតឡើងដោយជនជាតិចិន-ម៉ាឡេស៊ី គឺលោក Chen Lip Keong ដែលមិនមានប្រវត្តិជាប់សាច់ឈាមជាអ្នកលេងល្បែងទាល់តែសោះ លោក Chen Lip Keong បច្ចុប្បន្នមានអាយុ ៧៣ ឆ្នាំ ជាប់លេខរាងអ្នកមានជាងគេលេខ ៤ ប្រចាំប្រទេសម៉ាឡេស៊ី និង មានប្រវត្តិសិក្សាផ្នែកវេជ្ជបណ្ឌិតផ្នែក​ឱសថសាស្រ្ត ពីសាកលវិទ្យាល័យម៉ាឡាយ៉ា (University Malaya) យោងទៅតាម Forbes គិតត្រឹមថ្ងៃទី ០៣ ខែមករា ឆ្នា២០២១ នេះលោកមានទ្រព្យសម្បត្តិសុទ្ធតម្លៃដល់ទៅ ៤.៨ ពាន់លានដុល្លាអាមេ៉រិក (មានន័យថាដើមក្បាលដោយលេខ ៤ បន្ទាប់មកលេខ ៨ និង តដោយលេខ ០ ចំនួន ៨ ខ្ទង់) ។

នៅចុងឆ្នាំ ២០២០ លោក Chen ក៏បានជួយឧបត្ថម្ភទៅរាជរដ្ឋាភិបាលកម្ពុជាចំនួន ៥ លានដុល្លាអាមេ៉រិកដែលជាចំនួនលុយច្រើនជាងគេបង្អស់គិតត្រឹមថ្ងៃនេះ សម្រាប់ទិញវ៉ាក់សាំងទប់ស្កាត់ការពារពីជម្ងឺកូវីដ-១៩ ។ គួរបញ្ជាក់ផងដែរថា NagaWorld ទទួលបានអាជ្ញាប័ណ្ណពិសេសពីរាជរដ្ឋាភិបាលធានាមិនអោយមានកាស៊ីណូប្រកួតប្រជែងសាងសង់ក្នុងដែនដីខ្លួនចន្លោះ ២០០ គីឡូម៉ែត្ររហូតដល់ឆ្នាំ ២០៣៥ និង អាជ្ញាប័ណ្ណអាជីវកម្មកាស៊ីណូទូទៅដល់ឆ្នាំ ២០៦៥៕

ខ្លឹមសារទាំងស្រុងពី៖ CamboFinance

Leave a Reply

Your email address will not be published. Required fields are marked *