សូមចែករំលែកបន្ត! អជ្ញាធរពិនិត្យរកជម្ងឺកូវីដ-១៩ មិនគិតថ្លៃ សម្រាប់អ្នកបានទៅតំបន់អ៊ីតេវុន រួមទាំងជនបរទេស និងអ្នករស់នៅខុសច្បាប់ ដោយមិនរាយការណ៍នោះទេ

សេអ៊ូល៖ ដោយបញ្ហានៃការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ លក្ខណៈជាចង្កោមចេញពីតំបន់ក្លឹបកម្សាន្តអ៊ីតេវុន នៅទីក្រុងសេអ៊ូលនោះ ស្នងការប៉ូលីសក្រុងសេអ៊ូល​ សូមជម្រាបជូនដំណឹងដល់បងប្អូនទាំងអស់​ ដែលបា​នទៅលេងក្លឹបកំសាន្តនៅ​ Itaewon ក្នុងអំឡុងចាប់ពីថ្ងៃទី២៤​ ខែមេសា​ រហូតដល់ថ្ងៃទី០៦​ ខែឧសភា​ ឆ្នាំ២០២០​នេះ​ ត្រូវសម្រាកនៅផ្ទះដាច់ដោយឡែកពីគេ និងប្រញ៉ាប់ទៅមជ្ឈមណ្ឌលសុខភាព​ ដែលនៅជិតខ្លួនបំផុត​ ឬទំនាក់ទំនងទៅលេខទូរស័ព្ទ​ 1339 ដេីម្បីពិនិត្យមេីលមេរោគ​ COVID-19 ដោយឥតគិតថ្លៃ។

ការពិនិត្យជូននេះគឺផ្តល់ជូនទាំងជនបរទេស​ និងប្រភេទអ្នកនៅរស់នៅខុសច្បាប់ផងដែរ ដោយអជ្ញាធរសុខាភិបាលនឹងមិនរាយការណ៍ពីភាពខុសច្បាប់របស់អ្នកមកធ្វើតេស្ត ទៅរដ្ឋាភិបាលនោះឡើយ។

សូមបងប្អូនមេត្តាជួយចែករំលែកបន្តផងជាបន្ទាន់ផង! ! !

 

Leave a Reply

Your email address will not be published. Required fields are marked *