សមត្ថកិច្ចជំនាញរំលឹកអ្នកលេង TikTok គួរបញ្ឈប់សកម្មភាពដែលខុសឆ្គង និងអសីលធម៌នានា ប្រយ័ត្នជាប់ពាក់ព័ន្ធបទល្មើសណាមួយមិនដឹងខ្លួន

សូមមេត្តាបញ្ឈប់សកម្មភាពអសីលធម៌ក្នុងកម្មវិធីបណ្តាញសង្គម TikTok!

នាយកដ្ឋានព័ត៌មានវិទ្យា៖ កម្មវិធីកំសាន្ត TikTok គឺជាកម្មវិធីវីដេអូខ្លីៗ ដែលកំពុងពេញនិយមក្នុងស្រទាប់យុវវ័យកម្ពុជា។ ដើម្បីទទួលបានការទាក់ទាញអ្នកទស្សនា អ្នកប្រើប្រាស់កម្មវិធី TikTok ព្យាយាមបង្កើតនូវវីដេអូត្រាប់សម្លេង ឬការបញ្ចេញកាយវិការកំប្លែងនានា។ល។

កន្លងមកក្រុមការងារសង្កេតឃើញថា បងប្អូនមួយចំនួនបានប្រើប្រាស់កម្មវិធីនេះ ប្រាស់ចាកពីក្រមសីលធម៌សង្គម ឬច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដូចជា៖
– បង្កើតវីដេអូបង្ហាញកាយវិការ ឬរូបភាពអាសអាភាស
– បង្កើតវីដេអូជាមួយកាយវិការ ឬពាក្យពេចន៍អសីលធម៌
– បង្កើតវីដេអូក្នុងគោលបំណងបង្កើតព័ត៌មានក្លែងក្លាយ បង្ខូចកិត្តិយសអ្នកដទៃ ឬបង្កឲ្យមានចលាចលសង្គម

អាស្រ័យហេតុនេះ នាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ សូមក្រើនរំលឹកដល់អ្នកលេងកម្មវិធីបណ្តាញសង្គម TikTok មេត្តាបញ្ឈប់សកម្មភាពខុសឆ្គង ដូចបានរៀបរាប់ខាងលើ ព្រោះទង្វើទាំងនេះអាចធ្វើឲ្យខ្លួនក្លាយជាជនល្មើសនៃបទល្មើសណាមួយ ដោយពុំបានដឹងខ្លួន។

សូមបញ្ជាក់ថា កន្លងមកធ្លាប់មានករណីយុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនយកទៅអប់រំ បន្ទាប់ពីរូបគេចេញវីដេអូខ្លីក្នុង TikTok ដោយនិយាយថា «យើង នឹងកម្ទេចប្រទេសកម្ពុជាតាម Tik Tok…»។

ខ្លឹមសារពី៖ នាយកដ្ឋានព័ត៌មានវិទ្យា

Leave a Reply

Your email address will not be published. Required fields are marked *