ដឹងអត់ថាឆ្នាំ២០២១ខាងមុខ ប្រាក់ខែគោលនៅកូរ៉េ កើនទៀតហើយ !!​ តោះមកមើល ពីប្រាក់ខែគោល និងប្រាក់ថែមម៉ោងធ្វើការនៅកូរ៉េ ឆ្នាំ២០២១ ទាំងអស់គ្នា

កូរ៉េខាងត្បូង៖ ការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ បានធ្វើការចែករំលែកនូវព័ត៌មានសំខាន់ទាក់ទងប្រាក់ខែគោល និងម៉ោងថែមសម្រាប់ឆ្នាំ២០២១ខាងមុខ ដែលក្នុងនេះមានទាំងពីលក្ខខណ្ឌ និងវិធីសាស្រ្តសំខាន់ផ្សេងៗដើម្បីពិនិត្យមើលទៅលើគោលការណ៍ប្រាក់ទាំងអស់នេះ។

សម្រាប់ឆ្នាំ២០២១៖ 
តាមរយៈការចែករំលែកនេះ គេអាចដឹងថានៅក្នុងឆ្នាំ២០២១ខាងមុខ នឹងមានគោលការណ៍ពាក់ព័ន្ធនឹងប្រាក់ខែគោល និងម៉ោងថែមដូចជា៖
-ប្រាក់ខែគោល ៤០ម៉ោង /សប្តាហ៍ ពីថ្ងៃចន្ទ – សុក្រ មានទឹកប្រាក់ចំនួន ១,៨២២​,៤៨០ វ៉ុន
-ប្រាក់ខែគោល ៤៤ម៉ោង /សប្តាហ៍ ពីថ្ងៃចន្ទ – សៅរ៍ មានទឹកប្រាក់ចំនួន ១,៩៧០,៧២០ វ៉ុន

ទឹកប្រាក់សម្រាប់ម៉ោងគោល = ៨,៧២០ វ៉ុន
ទឹកប្រាក់សម្រាប់ម៉ោងថែម = ១៣,០៨០ វ៉ុន
ដែលក្នុងនោះ ម៉ោងថែមពេលយប់ ចាប់ពីម៉ោង ១០យប់ ដល់ម៉ោង ៦ព្រឹក គិតបន្ថែមពីលើ ៥០%ទៀត = ៤,៣៦០វ៉ុន បន្ថែម។

តាមរយៈការចែករំលែកនេះ យើងអាចកត់សម្គាល់ឃើញថាតាំងពីឆ្នាំ២០១៦មក ប្រាក់ម៉ោងគោលបានកើនពី ៦,០៣០ វ៉ុន ក្នុងមួយម៉ោង មកដល់ ៨,៧២០ វ៉ុន ក្នុងមួយម៉ោង ដែលនាំឱ្យប្រាក់ខែគោលសម្រាប់ពលករនៅកូរ៉េបន្តកើនឡើង។

ចំពោះព័ត៌មានលម្អិតបន្ថែមសូមធ្វើការទាក់ទងទំព័រហ្វេសប៊ុក៖ ការិយាល័យបម្រើសេវាកម្មកូនខ្មែរនៅកូរ៉េ Khmer 서비스

 

Leave a Reply

Your email address will not be published. Required fields are marked *