ភ្នំពេញ៖ ក្រោយពីមានចម្ងល់ និងការលើកឡើងជាសំនួរជាច្រើនពីសំណាក់បងប្អូនពលករ-ពលការិនីកម្ពុជា កាន់ទិដ្ឋាការ E-9 ចំពោះការវិលត្រឡប់ចូលប្រទេសកូរ៉េខាងត្បូងវិញ ក្នុងអំឡុងពេលនៃការប្រឈមនឹងជម្ងឺកូវីដ-១៩ ប្រធាន EPS Center ប្រចំានៅកម្ពុជា របស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ បានជូនដំណឹងបន្ថែមអំពីបែបបទនៃការរៀបចំដើម្បីត្រៀមចូលប្រទេសកូរ៉េវិញ មានខ្លឹមសារដូចខាងក្រោម៖
[គោលការណ៍ណែនាំសម្រាប់ការចេញលិខិតបញ្ជាក់ដាក់អោយស្ថិតនៅដាច់ដោយឡែកនៅពេលពលករកម្ពុជា(E9)ចូលប្រទេសកូរ៉េឡើងវិញក្រោមប្រព័ន្ធអនុញ្ញាតិការងារក្នុងពេលឈប់សម្រាកបណ្តោះអាសន្ន]
រដ្ឋាភិបាលកូរ៉េបានឃើញករណីពលករពលការនីតាមប្រព័ន្ធEPS (អ្នកកាន់ទិដ្ឋាការ E-9) ចូលប្រទេសកូរ៉េខាងត្បូងវិញបន្ទាប់ពីចាកចេញពីប្រទេសជាបណ្តោះអាសន្នហើយស្នាក់នៅក្នុងកន្លែងដែលមិនត្រឹមត្រូវ ដើម្បីទប់ស្កាត់បញ្ហាទំាងនេះ យើងខ្ញុំនឹងចេញ “លិខិតបញ្ជាក់អំពីការដាក់ខ្លួនអោយនៅដាច់ដោយឡែក” ដើម្បីបញ្ជាក់ថាពលករបរទេសដែលចាកចេញពីប្រទេសបានធានាសុវត្ថិភាពនៅការដាក់អោយនៅដាច់ដោយឡែកពេលចូលប្រទេសកូរ៉េ។
■ កម្មវត្ថុនៃការដាក់ពាក្យ
– «នៅថ្ងៃទី៧ខែឩសភាឆ្នំា២០២០ ពលករពលការនីខ្មែរតាមប្រព័ន្ធ EPS (ទិដ្ឋាការ E-៩) ដែលបច្ចុប្បន្នចាកចេញពីប្រទេសកូរ៉េមកកម្ពុជាជាបណ្តោះអាសន្នហើយគ្រោងនឹងវិលត្រឡប់ទៅប្រទេសកូរ៉េវិញ។
■ របៀបដាក់ពាក្យ
1) ត្រូវពិគ្រោះយោបល់ជាមួយម្ចាស់អាជីវកម្មឬស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េនិងអ្នកស្គាល់គ្នានៅកូរ៉េដើម្បីធានាបាននូវការដាក់អោយស្ថិតនៅដាច់ដោយឡែករយៈពេល ២ សប្តាហ៍បន្ទាប់ពីថ្ងៃនៃការមកដល់ប្រទេសកូរ៉េ។
* ត្រូវមានអាសយដ្ឋានពិតប្រាកដនៃទីកន្លែងដែលដាក់អោយស្ថិតនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ឈ្មោះនិយោជកឬអ្នកធានាកន្លែងស្នាក់នៅនិងលេខទូរស័ព្ទរបស់និយោជកឬអ្នកធានាកន្លែងស្នាក់នៅ។
* កន្លែងស្នាក់នៅជាច្រើនមានដូចជា សណ្ឋាគារ ម៉ូថែល ផ្ទះសំណាក់ជាដើម មិនត្រូវបានអនុញ្ញាតទេ ហើយកន្លែងស្នាក់នៅដូចជាបន្ទប់តែមួយនៅម្នាក់ឯងគឺអាចប្រើប្រាស់បាន។
* កន្លែងស្នាក់នៅដាច់ដោយឡែកតែឯង ត្រូវតែជាកន្លែងដាច់ដោយឡែកសម្រាប់មនុស្សម្នាក់។
2) ត្រូវដាក់ពាក្យស្នើសុំ “លិខិតស្នាក់នៅដាច់ដោយឡែក “នៅCambodia EPS Center។
* បំពេញពាក្យស្នើសុំតាមទម្រង់ភ្ជាប់មកជាមួយ រួចផ្ញើតាមអ៊ីម៉ែល ឬទូរសារ មកកាន់Cambodia EPS Center។
(នៅពេលបញ្ជូនលិខិតតាមអ៊ីមម៉ែល ឬទូរសារ អ្នកត្រូវទូរស័ព្ទមកកាន់Cambodia EPS Centerដើម្បីបញ្ជាក់ថាពាក្យស្នើសុំរបស់អ្នកបានទទួលហើយឬនៅ)
* ឈ្មោះនៅលើពាក្យស្នើសុំត្រូវសរសេរជាភាសាអង់គ្លេសហើយឈ្មោះកន្លែងស្នាក់នៅ / ឈ្មោះក្រុមហ៊ុន / ឈ្មោះម្ចាស់ក្រុមហ៊ុន នៅក្នុងប្រទេសកូរ៉េ ត្រូវសរសេរជាភាសាកូរ៉េអោយបានត្រឹមត្រូវ។
* ត្រូវភ្ជាប់មកជាមួយនូវលិខិតឆ្លងដែននិងប័ណ្ណសម្គាល់ជនបរទេស។
3) ពិនិត្យភាពសមស្របនៃការរស់នៅក្នុងប្រទេសកូរ៉េដោយ(HRD Korea)
* នីតិវិធីដើម្បីផ្ទៀងផ្ទាត់ថាការរស់នៅដាច់ដោយឡែកតែឯងគឺសមស្របទៅតាមរយៈអាសយដ្ឋាននៅលើពាក្យស្នើសុំនិងតាមរយៈនិយោជកឬអ្នកធានាកន្លែងស្នាក់នៅ។
* “លិខិតបញ្ជាក់អំពីការដាក់ខ្លួនអោយនៅដាច់ដោយឡែកតែឯង” ត្រូវបានចេញជូន ប្រសិនបើកន្លែងស្នាក់នៅដាច់ដោយឡែកតែឯងនោះ ត្រូវបានគេចាត់ទុកថាសមរម្យទទួលយកបាន។
4) គោលការណ៍ណែនាំសម្រាប់ការចេញលិខិត“បញ្ជាក់អំពីការដាក់ខ្លួនអោយស្ថិតនៅដាច់ដោយឡែក”ដល់អ្នកដាក់ពាក្យនៅ(Cambodia EPS Center)
* “លិខិតបញ្ជាក់អំពីការដាក់ខ្លួនអោយនៅស្ថិតនៅដាច់ដោយឡែក” ត្រូវបានចេញអោយដោយការខល់ប្រាប់តាមរយៈលេខទូរស័ព្ទដល់អ្នកដែលដាក់ពាក្យស្នើសុំហើយនឹងត្រូវបានជូនដំណឹងអោយមកទទួលលិខិតបញ្ជាក់នេះ។
* ក្នុងករណីកន្លែងស្នាក់នៅដាច់ដោយឡែកមិនត្រឹមត្រូវ ដោយការផ្តល់ព័ត៌មានមិនច្បាស់លាស់ យើងខ្ញុំនឹងផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទរបស់អ្នកដាក់ពាក្យវិញ។
5) ការទទួលយកលិខិតបញ្ជាក់អំពីការដាក់ខ្លួនអោយស្ថិតនៅដាច់ដោយឡែកនៅCambodia EPS Center
* ដើម្បីទទួលបាន“លិខិតបញ្ជាក់អំពីការដាក់ខ្លួនអោយស្ថិតនៅដាច់ដោយឡែក” (ចំនួនពីរច្បាប់) ពលករពលការនីត្រូវមកកាន់Cambodia EPS Centerដោយផ្ទាល់។
* ត្រូវយកលិខិតឆ្លងដែនរបស់អ្នកភ្ជាប់មកជាមួយ។
6) ការចាកចេញ
* នៅពេលអ្នកត្រូវបានស្នើសុំ “លិខិតបញ្ជាក់អំពីការដាក់ខ្លួនអោយស្ថិតនៅដាច់ដោយឡែក ”នៅពេលចូលប្រទេសកូរ៉េម្តងទៀតអ្នកនឹងត្រូវបានគេធ្វើការពិនិត្យនិងវាយតម្លៃដោយមន្ត្រីអន្តោប្រវេសន៍កូរ៉េ។
■ សូមសាកសួរព័ត៌មានមកកាន់ : HRD Korea Cambodia EPS Center (023-997-844 / 023-997-855 / 023-997-822)
ថ្ងៃទី១៣ ខែឩសភា ឆ្នំា២០២០
ប្រធាន EPS Center ប្រចំានៅប្រទេសកម្ពុជារបស់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណរដ្ឋកូរ៉េ
យ៉ ដុងស៊ូ