កូរ៉េខាងត្បូង៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង និងសមាគមនិស្សិតខ្មែរនៅកូរ៉េ កាលពីថ្ងៃសៅរ៍កន្លងមកនេះ បានរួមសហការគ្នារៀបចំកម្មវិធី២ដ៏មានសារ:សំខាន់៖
១- សិក្ខាសាលាស្រាវជ្រាវលើកទី៨របស់សមាគមនិស្សិត អតីតនិស្សិត និងអ្នកស្រាវជ្រាវខ្មែរនៅកូរ៉េ ដែលមានការចូលរួមពីវាគ្មិនចំនួន៥រូប ព្រមទាំងអ្នកចូលរួមសរុប៧២នាក់។ សិក្ខាសាលានេះរៀបចំប្រព្រឹត្តទៅ និងបានបញ្ចប់ទៅដោយជោគជ័យ ដោយអ្នកចូលរួមអាចទទួលបានចំណេះដឹងជារបកគំហើញថ្មីៗ ដែលជាធាតុចូលសម្រាប់ចូលរួមអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍប្រទេសកម្ពុជាយើង ពីសំណាក់វាគ្មិនទាំងអស់ដែលសុទ្ធមានចំណេះដឹងច្បាស់លាស់ ផ្តល់ជាធាតុចូលសម្រាប់កម្មវិធីទាំងមូល។
២- កម្មវិធី CSAK Talk លើប្រធានបទ “មូលហេតុចំបងៗដែលអាចបង្កអោយមានគ្រោះថ្នាក់ដល់អាយុជីវិតភ្លាមៗ ជាពិសេសក្នុងរដូវរងារ” ដោយមានវត្តមានវាគ្មិនជាវេជ្ជបណ្ឌិតជំនាញ ២រូប ដែលកំពុងបន្តការសិក្សានៅកូរ៉េ គឺវេជ្ជ. គឿន កល្យាណ និងវេជ្ជ. ខ្មៅ ពេជ្រម៉ានិល ឯកទេសជំងឺបេះដូង សរសៃរឈាម និងវិបត្តិចង្វាក់បេះដូង។ ប្រធានបទនេះជាប្រធានបទមានសារៈសំខាន់ខ្លាំងដោយសារតែមានការពិភាក្សាដេញដោលគ្នា សម្រាប់ផ្តល់ជាពុទ្ធិល្អៗដល់អ្នកចូលរួមស្តាប់ទាំងអស់ ជាពិសេសគឺបញ្ហាសុខភាពទាក់ទងនឹងបញ្ហាគាំងបេះដូងនេះតែម្តង នៅក្នុងរដូវត្រជាក់ខ្លាំងបែបនេះ នៅប្រទេសកូរ៉េខាងត្បូង។
សម្រាប់អ្នកដែលមិនបានចូលរួមស្តាប់ផ្ទាល់ អាចមើលវីដេអូសាឡើងវិញអំពីខ្លឹមសារទាំងមូលនៃកម្មវិធីនេះក្នុងទំព័រហ្វេសប៊ុករបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូង៖ https://www.facebook.com/watch/live/?v=410500433723600&ref=watch_permalink