ករណីឆ្លងជាសហគមន៍ពលករថៃ នៅតំបន់ឆន់ណាន កើនដល់ ៨៥នាក់ហើយ ផ្ទុះចេញពីម៉ាតលក់គ្រឿងទេសថៃ ហើយចាប់រាលដាលដល់តំបន់ផ្សេងផងដែរ

ឆន់ណាន កូរ៉េខាងត្បូង៖ បើតាមប្រភពព័ត៌មាននៅកូរ៉េ ឥឡូវនេះ ចំនួនសរុបជនជាតិថៃ ដែលឆ្លងពាក់ព័ន្ធចេញពីម៉ាត់លក់គ្រឿងទេសថៃ នៅទីក្រុងឆន់ណាន បានកើនដល់៨៥នាក់ហើយ ហើយបានរាលដាលដល់តំបន់ផ្សេងទៀតផងដែរ។

រដ្ឋាភិបាលកូរ៉េបានបន្តសហការជាមួយភាគីពាក់ព័ន្ធដើម្បីបន្តធ្វើតេស្តកូវីដ-១៩ផ្តល់ជូនដល់ពលករថៃទាំងអស់ដែលនៅក្នុងតំបន់ដែលផ្ទុះការឆ្លងជាសហគមន៍នោះ ហើយក៏បន្តជំរុញឱ្យពលករថៃ ទាំងពលករដែលមិនមានឯកសារគ្រប់គ្រាន់ ឬខុសច្បាប់នោះមកធ្វើតេស្តផងដែរ។

យ៉ាងណាមិញ រដ្ឋាភិបាលកូរ៉េនឹងចំណាយថវិកាប្រមាណ ៦ លានវ៉ុន ជួយសម្រាប់ជនបរទេសក្នុងការព្យាបាល ហើយដែលគេបានដឹងថាតម្លៃព្យាបាលជាមធ្យមសម្រាប់អ្នកជំងឺស្រាលគឺ ២២០,០០០ វ៉ុនក្នុងមួយថ្ងៃ ហើយ ៦៥០,០០០ វ៉ុនក្នុងមួយថ្ងៃសំរាប់អ្នកជំងឺដែលមានបញ្ហាធ្ងន់ធ្ងរ។

ប្រសិនបើអ្នកគិតអំពីការព្យាបាលរយៈពេល ២០ ថ្ងៃប្រហែលជា ៤,៤ លានវ៉ុនសម្រាប់អ្នកជំងឺស្រាលនិង ១៣ លានវ៉ុនសម្រាប់អ្នកជំងឺដែលមានជំងឺធ្ងន់ធ្ងរ។

Leave a Reply

Your email address will not be published. Required fields are marked *