ច្បាប់ថ្មីកូរ៉េ កែប្រែដើម្បីជួយសម្រួលជនបរទេសដែលចិញ្ចឹមកូនកូរ៉េ កាន់វីសារ (F-2) ឱ្យមានស្ថេរភាព មិនបារម្ភពីការស្នាក់នៅកូរ៉េ

កូរ៉េខាងត្បូង៖ ក្រសួងយុត្តិធម៌កូរ៉េខាងត្បូងបានធ្វើកំណែទម្រង់លើប្រព័ន្ធប្រគល់សិទ្ធិស្នាក់នៅប្រភេទ (F-2) ដល់ជនអន្តោប្រវេសន៍ ដែលចិញ្ចឹមកូនជាជនជាតិកូរ៉េដោយផ្ទាល់ ដើម្បីអោយគាត់មានស្ថេរភាពដោយមិនបារម្ភអំពីការស្នាក់នៅ ទោះបីជាកូនៗរបស់ពួកគាត់ធំពេញវ័យក៏ដោយ។

*មុននឹងប្រគល់ជូន គេនឹងពិនិត្យតាមល័ក្ខខ័ណ្ឌខាងក្រោម៖
១.មូលដ្ឋានរស់នៅ(ប្រាក់ចំណូលទ្រទ្រង់ជីវភាពដោយមិនពឹងរដ្ឋ)
២.ភាពស្និទ្ធស្នាលជាមួយកូន
៣.ចំណេះដឹងមូលដ្ឋាន (សមត្ថភាពនិយាយភាសាកូរ៉េ) ។ល។

ការចុះឈ្មោះ៖ គេអាចចុះឈ្មោះស្នើសុំវីសានេះ៤ខែមុន នៅមុនពេលកូនគ្រប់អាយុពេញវ័យ ហើយទិដ្ឋាការប្រភេទ
នេះបន្តម្តងយ៉ាងយូរបាន៣ឆ្នាំ។

ចំពោះអ្នកដែលចិញ្ចឹមដោយផ្ទាល់មែន តែទោះជាមិនបានបំពេញតាមល័ក្ខខ័ណ្ឌមូលដ្ឋានក៏ដោយ ក៏ស្ថានភាពនៃការស្នាក់នៅត្រូវបានផ្តល់ជូនដែរ ប៉ុន្តែរយៈពេលនៃការស្នាក់នៅគឺមួយឆ្នាំ ដូច្នេះអ្នកដែលទទួលបានវីសារនេះ ត្រូវខិតខំបង្កើនជំនាញភាសាកូរ៉េ -ល-ដើម្បីគាំទ្រដល់ការលូតលាស់របស់កូន។

ចំពោះអ្នកដែលចិញ្ចឹមកូនពិតមែន ប៉ុន្តែបើគេស៊ើបទៅពិនិត្យឃើញថា យើងពុំបានយកចិត្តទុកដាក់លើផ្នែកសុខុមាលភាពកូនទេ សិទ្ធិនេះក៏ពុំត្រូវបានផ្តល់ជូនដែរ។

* ប្រព័ន្ធនេះ គ្រោងនឹងអនុវត្តចាប់ពីខែមករា ឆ្នាំ២០២១ទៅ បន្ទាប់ពីបទដ្ឋានលម្អិតបានបញ្ជាក់ជាក់លាក់រួច៕

Leave a Reply

Your email address will not be published. Required fields are marked *