ឆ្នាំថ្មី២០២១ កូរ៉េខាងត្បូងប្រកាសទទួលពលករបរទេស៥ម៉ឺននាក់ជាង ហើយរដ្ឋាភិបាលកូរ៉េនឹងពង្រឹងច្បាប់គាំពារពលករបរទេសបន្ថែម

កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េបានសម្រេចទទួលកូតាពលករបរទេសឆ្នាំថ្មី២០២១ ដល់ជាង៥ម៉ឺននាក់។

កូរ៉េខាងត្បូងសម្រេចផ្តល់កូតាអនុញ្ញាតសម្រាប់ប្រភេទពលករវីសាE9 ចំនួនសរុប៥២,០០០នាក់ ដែលក្នុងនោះផ្នែកឧស្សាហកម្ម ៣៧,៧០០នាក់ កសិកម្ម ៦,៤០០នាក់ នេសាទ ៣,០០០នាក់ សំណង់ ១,៨០០នាក់ ។

ការកំណត់កូតាបែងចែកនេះ គឺផ្អែកទៅលើបញ្ហាប្រឈមលំបាកក្នុងវិបត្តិកូវីដ-១៩ និងចំនួនពលករបរទេសដែលមិនទាន់បានចូលប្រទេសកូរ៉េ ដែលបានទទួលលិខិតអនុញ្ញាតការងារ (ប្រមាណ ៣០.០០០ នាក់)។ ជាជំហានដំបូងកូរ៉េខាងត្បូងនឹងផ្តល់ការអនុញ្ញាតអោយពលករបរទេសចូលប្រទេសកូរ៉េចំនួន ២២.០០០ នាក់ និង ៣០.០០០ នាក់ដែលនៅសល់ក្នុងឆ្នាំចាស់ នៅឆមាសទីមួយនៃឆ្នាំថ្មីនេះ។ គេនឹងពិនិត្យមើលឡើងវិញ ថាតើត្រូវចេញលិខិតអនុញ្ញាតការងារដោយគិតគូរពីស្ថានភាពកូរ៉ូណា ឬយ៉ាងណា។

លើសពីនេះ ក្នុងករណីការណែនាំផ្តល់ពត៌មានពលករបរទេសមិនរលូនដោយសារការបន្តរីករាលដាលនៃកូវីដ-១៩ ឆ្នាំក្រោយក៏មានផែនការពន្យាររយៈពេលស្វែងរកការងាររបស់ពលករបរទេស ដែលបច្ចុប្បន្នត្រូវបានកំនត់យ៉ាងតិច ៥ ឆ្នាំក្នុងការរៀបចំសម្រាប់លទ្ធភាពនៃការលំបាកក្នុងការផ្គត់ផ្គង់និងតំរូវការរបស់ពលករ។ ការកែសម្រួលនេះគឺធ្វើឡើងឱ្យស្របទៅនឹងច្បាប់ការងារបរទេសក្នុងឆ្នាំថ្មី ។

ដំណើរការដាក់ពាក្យសុំនឹងត្រូវបានធ្វើឱ្យមានភាពសាមញ្ញ ដើម្បីឱ្យពលករបរទេសនៅក្នុងប្រទេសនីមួយៗដែលស្ថានភាពកូវីដ-១៩ មានលក្ខណៈអំណោយផលគួរសម អាចត្រូវទទួលបានការណែនាំ ហើយដើម្បីឱ្យម្ចាស់ក្រុមហ៊ុនដែលបានរង់ចាំជាងមួយឆ្នាំបន្ទាប់ពីការចេញលិខិតអនុញ្ញាតការងារ អាចដាក់ពាក្យសុំពលករបរទេសដែលមានសញ្ជាតិបរទេសក្នុងចំណោម ១៦ ប្រទេសដែលបានបញ្ជូនមក។

លើសពីនេះទៀត ដើម្បីពង្រឹងការការពារពលករបរទេសក្នុងវិស័យកសិកម្ម និងនេសាទ នីតិវិធីសម្រាប់ការបញ្ជាក់កន្លែងស្នាក់នៅ នឹងត្រូវបានពង្រឹងនៅពេលអនុញ្ញាតិឱ្យធ្វើការ។ ការអនុញ្ញាតការងារនឹងត្រូវបដិសេធ ប្រសិនបើថៅកែ ឬម្ចាស់អាជីវកម្មផ្តល់កន្លែងស្នាក់នៅដូចជាកុងតាណឺ ជម្រកក្រោមរោងផ្លាស្ទីក ផ្ទះដែលបិទបាំងដោយបន្ទះផាណែល។ ច្បាប់ការងារពលករនឹងត្រូវធ្វើការត្រួតពិនិត្យឡើងវិញ និងធ្វើវិសោធនកម្ម ដើម្បីចែងច្បាប់ការពារសិទ្ធពលករបន្ថែមទៀត ។

បកប្រែដោយទំព័រហ្វេសប៊ុក Meng Costa

Leave a Reply

Your email address will not be published. Required fields are marked *