រដ្ឋាភិបាលកូរ៉េ ព្យាយាមតាមស្វះស្វែងរកអ្នកទាំងអស់ ដែលបានចូលក្លឹប និងបារនៅតំបន់អ៊ីតេវុន ដែលកំពុងផ្ទុះករណីឆ្លងកូវីដ-១៩ មកធ្វើតេស្ត

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងព្យាយាមតាមស្វែងរកអត្តសញ្ញាណអ្នកដែលបានទៅកម្សាន្តនៅក្លឹប និងបារនៅតំបន់អ៊ីតេវុន កាលពីសប្តាហ៍មុន ដើម្បីអាចធ្វើតេស្តរកមើលមេរោគកូរ៉ូណា បើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង នៅព្រឹកថ្ងៃពុធនេះ។

គេប៉ាន់ស្មានអ្នកដែលបានមកកម្សាន្ត នាពេលដែលចាប់ផ្តើមឆ្លងនោះ មានប្រមាណដល់ច្រើនជាង ៥០០០ នាក់ ហើយដែលបច្ចុប្បន្ន តួលេខករណីឆ្លងវិជ្ជមាន កើនដល់លើស ១០០ ករណីទៅហើយ។

ជាយន្តការក្នុងការតាមដាន និងស្វែងរក រដ្ឋាភិបាលបន្តអំពាវនាវ អ្នកដែលបានទៅកម្សាន្តក្នុងចន្លោះពេលខាងលើ ស្ម័គ្រចិត្តចូលមកធ្វើតេស្តដោយមិនចាំបាច់ត្រូវបង្ហាញពីអត្តសញ្ញាណនោះទេ ហើយប្រសិនបើរកឃើញថាពិតជាវិជ្ជមានមែន អជ្ញាធរនឹងលុបចោលនូវរាល់ព័ត៌មានផ្ទាល់ខ្លួនទាំងឡាយរបស់អ្នកធ្វើតេស្ត ដោយប្រើប្រាស់តែព័ត៌មានដែលចាំបាច់ទាក់ទងនឹងការធ្វើដំណើររបស់គេប៉ុណ្ណោះ។

គិតត្រឹមរសៀលថ្ងៃអង្គារទី ១២ ឧសភា ២០២០ ករណីរកឃើញដែលពាក់ព័ន្ធជាចង្កោមទៅនឹងតំបន់អ៊ីតេវុន មានដល់ ១០២ ករណី ក្នុងនោះ ៦៤ករណីត្រូវបានរាយការណ៍នៅក្នុងទីក្រុងសេអ៊ូល។

 

 

Leave a Reply

Your email address will not be published. Required fields are marked *