ចែករំលែក! ព័ត៌មានកូនកាត់ខ្មែរ-កូរ៉េ កំព្រាឳពុកម្ដាយ ដែលក្រសួងប្រកាសរកនោះ បានដឹងច្បាស់ហើយ តែប្អូនស្រីស្នើឱ្យសប្បុរសជនជួយលើចំណុចមួយនេះ !

កូរ៉េខាងត្បូង៖ ព័ត៌មានបឋមរបស់ក្មួយស្រី គីម ចុងអ៊ឺន កូនកាត់ខ្មែរ-កូរ៉េ កំព្រាឳពុក-ម្ដាយ ដែលក្រសួងអប់រំយុវជន និងកីឡា បានប្រកាសស្វែងរកនាពេលកន្លងមក ត្រូវបានគេរកឃើញហើយ។

បច្ចុប្បន្នប្អូនស្រីកំពុងរស់នៅជាមួយតា និងយាយជរា ក្នុងភូមិស្រែស្ដៅ ឃុំអូរឬស្សី ស្រុកក្រចេះ ខេត្តក្រចេះ ដែលប្អូនស្រីត្រូវបានឳពុកជាជនជាតិកូរ៉េបានលាចាកលោកចោលតាំងពីអាយុ ៦ខែ ម្ដាយបានលាចាកចោលនៅពីអាយុ ៩ឆ្នាំ ហើយកំពុងមានជីវភាពខ្វះខាត។

ក្មួយស្រី គីម ចុងអ៊ឺន មានអាយុ ១២ឆ្នាំ កំពុងរៀនថ្នាក់ទី៥ នៅសាលាបឋមសិក្សាអូរឬស្សី (សាលា២៤កញ្ញា) មានលេខទំនាក់ទំនងរបស់ជីដូនបង្កើតឈ្មោះ ទន់ ម៉ារើន 0887686900។ សំណូមពររបស់ជីដូន និងបំណងប្រាថ្នារបស់ក្មួយស្រីគឺចង់បន្ដរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ មានសំលៀកបំពាក់សមរម្យ និងថវិកាដើម្បីថែទាំសុខភាព។ សង្ឃឹមថាបងប្អូនអាចបរិច្ចាគជំនួយមនុស្សធម៌ខ្លះដើម្បីសម្រាលបន្ទុករបស់ក្មួយស្រី និងយាយ-តា។

បងប្អូនអាចបរិច្ចាគថវិកាដោយផ្ទាល់ទៅក្រុមគ្រួសារតាមលេខទំនាក់ទំនងខាងលើ សម្រាប់បងប្អូននៅប្រទេសកូរ៉េអាចបរិច្ចាគតាមមជ្ឈមណ្ឌលបម្រើសេវាកម្ពុជា តាមលេខ 010-9949-6153។ សូមអរគុណ

បញ្ជីរសប្បុរសជនដែលមានចិត្តសណ្ដោស និងចង់ចែករំលែកការលំបាករបស់ក្មួយស្រី៖
1-លោក ជា លីសែ ៥០០,០០០រៀល និងកង់ ១គ្រឿង
2-លោក ស៊ុន សំណាង និងភរិយា 400,000 រៀល
3-លោក ហឿង ហ៊ុយគីម 200,000 រៀល
4-លោក ព្រំ ពិសិដ្ឋ និងភរិយា 100,000 វ៉ុន
5-លោក ឈិន ខៃសិដ្ឋ និងភរិយា 100,000 វ៉ុន
6-លោកស្រី សន គីមអេង 60,000វ៉ុន
7-លោក ប្រាក់ សុវណ្ណគីរី 50,000 វ៉ុន
8-លោក អឿង វត្ថា និងភរិយា 25,000 វ៉ុន
9-លោក Rina Bank 120,000 រៀល


   

Leave a Reply

Your email address will not be published. Required fields are marked *