គិតត្រឹមខែធ្នូ ២០២០នេះ កូរ៉េខាងជើងនៅតែជាប្រទេសដែលមិនទាន់មានករណីវិជ្ជមានកូវីដ-១៩ នោះទេ សូម្បីតែមួយករណី

កូរ៉េខាងជើង៖ រយៈពេលមួយឆ្នាំជាងមកហើយ ដែលជំងឺកូវីដ-១៩​ បានវាយលុកយ៉ាងខ្លាំងទូទាំងសាកលលោកនោះ ប្រទេសកូរ៉េខាងជើងនៅតែជាប្រទេសដែលមិនទាន់មានករណីឆ្លងវិជ្ជមានកូវីដ-១៩​នៅឡើយទេ សូម្បីមួយករណី នេះបើតាមការរាយការណ៍របស់អង្គការសុខភាពពិភពលោកនៅថ្ងៃអង្គារនេះ។

យោងទៅតាមទិន្នន័យរាយការណ៍ដោយអង្គការសុខភាពពិភពលោក (WHO) គិតត្រឹមថ្ងៃ១០ ខែធ្នូនេះ ប្រទេសកូរ៉េខាងជើងបានធ្វើតេស្តមេរោគកូរ៉ូណាចំនួន១០៩៦០ដងហើយ តែមិនមានករណីវិជ្ជមានណាមួយរកឃើញឡើយនៅក្នុងរដ្ឋកុំម្មុយនីស្តមួយនេះ។ កាលពីថ្ងៃទី២៧វិច្ឆិកា ដល់ថ្ងៃទី១០ធ្នូ មានការធ្វើតេស្តកូវីដល់ទៅ១៥៥៧នាក់។

ក្នុងនោះដែរ មានមនុស្សដល់ទៅ៣៣២២៣នាក់ផងដែរ ដែលត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក និងត្រូវបានបញ្ច​ប់រួចរាល់គិតត្រឹមថ្ងៃទី៣ ខែធ្នូនេះដែរ។

បើតាមការបញ្ជាក់ក្នុងរបាយការណ៍ ប្រទេសកូរ៉េខាងជើងបានរៀបចំវិធានការនានាយ៉ាងម៉ឺងម៉ាត់ផងដែរ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយប្រឆាំងនឹងមេរោគកូរ៉ូណា ហើយក៏បានបិទព្រំដែនរបស់ខ្លួន និងរឹតបន្តឹងលើវិធានការចត្តាឡីស័កផងដែរ។

Leave a Reply

Your email address will not be published. Required fields are marked *