កូរ៉េខាងត្បូង៖ សម្រាប់បងប្អូន ដែលកំពុងត្រៀមខ្លួនប្តូរទិដ្ឋាការ (វីសា) ពីប្រភេទ #E-9 មកទិដ្ឋាការសម្រាប់ពលករជំនាញ (វីសា) #E-7-4 នេះ សម្រាប់ឆ្នាំ២០២១ សូមជ្រាបអំពីការកែប្រែចំណុចមួយចំនួនដូចខាងក្រោម៖
ទិដ្ឋាការ (វីសា) #E-7-4 សម្រាប់ឆ្នាំ2021 កែប្រែចំណុចដូចតទៅ៖
១. ប្តូរវគ្គទទួលពាក្យ
✌️ក្នុងឆ្នាំ២០២១ ទទួលពាក្យ៤វគ្គ ក្នុង១ឆ្នាំ គឺនៅ៖
?វគ្គ១ ក្នុងខែមីនា.
?វគ្គ២ ក្នុងខែមិថុនា.
?វគ្គ៣ ក្នុងខែកញ្ញា. និង
?វគ្គ៤ ក្នុងខែធ្នូ ចុងខែ
២. ឯកសារតម្រូវ
✌️សម្រាប់វគ្គ១ តម្រូវការឯកសារប្រាក់ខែប្រចាំឆ្នាំ២០១៩ និង #근로소득지급명세서 ឯកសារវិក័យបត្រប្រាក់ខែ ប្រចាំខែ របស់ឆ្នាំ២០២០ (ចេញដោយក្រុមហ៊ុន)
✌️សម្រាប់វគ្គ២ ដល់ វគ្គ៤ #소득금액증명 តម្រូវឯកសារប្រាក់ខែប្រចាំឆ្នាំ២០១៩ និងឆ្នាំ២០២០ (ចេញដោយអគ្គនាយកដ្ឋានពន្ធដារ #세무서)