កូរ៉េប្រកាសពន្យារពេលនៃការបើកសាលារៀនជាថ្មីទៀត បន្ទាប់ពីករណីឆ្លងកូវីដ-១៩ជាសហគមន៍ នៅតែបន្តកើនឡើងគួរឱ្យបារម្ភ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូងប្រកាសពន្យារពេលការបើកសាលារៀនឡើងវិញ បន្ទាប់ពីមានការបន្តកើនឡើងយ៉ាងគួរឱ្យបារម្ភនូវចំនួនអ្នកឆ្លងថ្មីជាសហគមន៍ពីតំបន់ក្លឹបកម្សាន្តអ៊ីតេវុន ក្នុងទីក្រុងសេអ៊ូល។

ក្រសួងអប់រំ តាមការពិគ្រោះយោបល់ជាមួយអជ្ញាធរសុខាភិបាល បានចេញសេចក្តីប្រកាសនៅថ្ងៃច័ន្ទនេះថា នឹងពន្យារពេលនៃការអនុញ្ញាតបើកសាលារៀនវិញ ដើម្បីធានានូវសុវត្ថិភាពរបស់សិស្សពីការឆ្លងកូវីដ-១៩ ថ្មីនេះ។ ការប្រកាសថ្មីនេះ បញ្ជាក់ថាសាលារៀនថ្នាក់វិទ្យាល័យនឹងចាប់ផ្តើមបើកវិញ នៅថ្ងៃទី ២០ ខែ ឧសភា ដោយពន្យាររយៈពេលមួយអាទិត្យបន្ថែម រីឯថ្នាក់កម្រិតក្រោមបន្តបន្ទាប់ទៀត នឹងចូលរៀនតាមក្រោយជាបន្តបន្ទាប់ យ៉ាងយូរបំផុតត្រឹមថ្ងៃទី ៨ ខែមិថុនា ខាងមុខ។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ករណីឆ្លងថ្មីជាសហគមន៍ចេញពីតំបន់អ៊ីតេវុន នៅតែបន្តកើនឡើងជាគំហុក ដែលមានរហូតដល់ ៩៤ ករណីទៅហើយ ដែលក្នុងនោះដល់ទៅ ៥៩ ករណីត្រូវបានរកឃើញវិជ្ជមានក្នុងទីក្រុងសេអ៊ូល។

 

 

Leave a Reply

Your email address will not be published. Required fields are marked *