កូរ៉េខាងត្បូង៖ ឥឡូវនេះខាងក្រសួងអន្តោប្រវេសន៍កូរ៉េខាងត្បូង បានអនុញ្ញាតឱ្យអ្នកខុសច្បាប់ដែលរស់នៅកូរ៉េធ្វើការរាយការណ៍ចាកចេញដោយស្ម័គ្រចិត្តតាមអុីនធើណេតវិញហើយ តាមរយៈច្បាប់ថ្មីរបស់កូរ៉េដែលបានចេញសម្រាប់អ្នកខុសច្បាប់ដែលនៅកូរ៉េខាងត្បូង។
តាមរយៈច្បាប់ថ្មីនេះ អ្នកខុសច្បាប់ត្រូវរាយការណ៍ចាកចេញអោយបានមុន៣ថ្ងៃ នៃថ្ងៃចេញដំណើរ។ សម្រាប់អ្នកដែលពិបាករាយការណ៍តាមអុីនធើណេត សូមទៅការិយាល័យអន្តោប្រវេសន៍នៅតំបន់ដែលអ្នករស់នៅបច្ចុប្បន្ន។
បន្ទាប់មក ត្រូវទៅរាយការណ៍នៅការិយាល័យអន្តោប្រវេសន៍នៅព្រលានយន្តហោះអោយបានមុន៤ម៉ោង មុនពេលចេញដំណើរ។
សម្រាប់ព័ត៌មានលម្អិត ឬសេវាកម្មជំនួយ សូមទំនាក់ទំនង៖
មជ្ឈមណ្ឌលបម្រើសេវាកម្ពុជា
010-9949-6153/010-4805-0555