ចែករំលែក! សប្បុរសជនខ្មែរនៅកូរ៉េច្រើនប្រកាសស្វែងរកជួយកុមារីកម្សត់កូនកាត់កូរ៉េ នៅខេត្តក្រចេះ ដែលម្តាយខ្មែរ ឪពុកកូរ៉េស្លាប់ចោលទាំងពីរ

សេអ៊ូល៖ សប្បុរសជនខ្មែរនៅប្រទេសកូរ៉េមួយចំនួនអំពាវនាវ ស្វែងរកដើម្បីជួយឧបត្ថម្ភទំនុកបម្រុងដល់កុមារីកូនកាត់ខ្មែរ-កូរ៉េ ម្នាក់ ដែលបានបាត់អត្តសញ្ញាណតាំងពីឆ្នាំ២០១៤ ហើយដែលថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡាកម្ពុជាបានប្រកាសតាមស្វែងរកកុមារីខាងលើនេះ នៅតាមសាលារៀននានាទូទាំងប្រទេសកម្ពុជា។ កុមារីខាងលើក្រោយមក ត្រូវបានគេរកឃើញថាកំពុងរស់នៅក្នុងខេត្តក្រចេះជាមួយអាណាព្យបាល ខណៈដែលឪពុកជនជាតិកូរ៉េ និងម្តាយជនជាតិខ្មែររបស់ខ្លួន សុទ្ធតែបានលា ចាកលោកចោលទៅផុតអស់ទៀត។

សប្បុរសជនម្នាក់ក្នុងចំណោមសប្បុរសជនដទៃទៀតបានលើកឡើងយ៉ាងដូច្នេះថា “ជាថ្មីម្ដងទៀត ខ្ញុំជាមួយបង Meng Costa page បំណងល្អពីខ្ញុំ និងសប្បុរសជនដទៃទៀត ចង់ស្វែងរកក្មួយស្រីខាងក្រោម ដើម្បីឧបត្ថម្ភជាថវិកា និងសំភារៈសិក្សាមួយចំនួនជូនគាត់ជាជំហ៊ានដំបូង។ បើបងប្អូនមានស្គាល់ ឬមានលេខទំនាក់ទំនងគ្រួសាររបស់គាត់សូមឱ្យយើងខ្ញុំដឹងផង។ នេះជាលេខផ្ទាល់ខ្លួនរបស់ខ្ញុំ 010-4447-7168 សូមអរគុណ!! ខ្ញុំធ្លាប់កំព្រាតាំងពីតូចខ្ញុំយល់ច្បាស់ពីការលំបាកមួយនេះ។ ???? សូមព្រះតាមជួយថែរក្សាក្មួយស្រី!”

ដូចនេះ បើបងប្អូនណាបានដឹងពីព័ត៌មាន និងទីតាំងស្នាក់នៅ ឬអាណាព្យាបាលរបស់ប្អូនស្រីខាងលើ សូមជួយមេត្តាទាក់ទងទៅកាន់សប្បុរសជនខាងលើដើម្បីអាចជួយសម្រួលបន្ទុកមួយផ្នែកដល់ប្អូនស្រីខាងលើផង។

សូមអាន៖ គួរឱ្យសង្វេគ! ក្មេងស្រីកូរ៉េម្នាក់មកខ្មែរជាង៦ឆ្នាំមិនឃើញចេញទៅវិញ នាំឱ្យក្រសួងអប់រំប្រកាសរកគ្រប់ខេត្តក្រុង ទើបដឹងពីជីវិតកម្សត់របស់នាង


Leave a Reply

Your email address will not be published. Required fields are marked *