ថែរក្សាសុខភាពផង! ថ្ងៃនេះអាកាសធាតុចុះត្រជាក់ខ្លាំងទូទាំងប្រទេសកូរ៉េខាងត្បូង តំបន់ខ្លះចុះដល់ក្រោម -២៣ អង្សារក៏មាន

សេអ៊ូល៖ នៅថ្ងៃអង្គារនេះ ប្រទេសកូរ៉េខាងត្បូងទាំងមូលនឹងចុះត្រជាក់ខ្លាំង ដែលសីតុណ្ហភាពអាចនឹងចុះត្រជាក់ខ្លាំងដល់ក្រោម -២០អង្សារសេ ឯណោះនៅតាមតំបន់ភ្នំ និងខ្ពង់រាបនៃប្រទេសកូរ៉េខាងត្បូងនេះបើតាមការរាយការណ៍ក្នុងសារព័ត៌មាន Yonhap News។

រដ្ឋបាលឧតុនិយមរបស់កូរ៉េ (KMA) បានចេញសេចក្តីជូនដំណឹងអំពីការចុះត្រជាក់ខ្លាំងនេះសម្រាប់ទូទាំងប្រទេសកូរ៉េខាងត្បូងទាំងមូល លើកលែងតែតំបន់ឆ្នេរ និងតំបន់កោះជេជូប៉ុណ្ណោះ។ បើតាមការរាយការណ៍ នៅព្រឹកម៉ោង៦ព្រឹក តំបន់ព្យ៉ុងឆាង ដែលនៅម្តុំតំបន់ភ្នំនៅខេត្តហ្គាងវ៉ុន (Gangwon) ចុះដល់ក្រោម -២២.៧អង្សារសេ ខណៈដែលតំបន់ Hongcheon ចុះដល់ក្រោម -២៣.៥អង្សារសេ។

ខណៈនៅតំបន់ប្រជុំជនដូចជាទីក្រុងសេអ៊ូល សីតុណ្ហភាពចុះដល់ក្រោម -១១អង្សារសេ ហើយតំបន់ឆូណានចុះដល់ក្រោម -១១.៥អង្សារសេ ចំណែកឯក្រុងប៊ូសានចុះដល់ក្រោម -៥.៦អង្សារសេ រីឯខេត្តខ្វាងជូចុះដល់ក្រោម -៥អង្សារសេផងដែរ។

អជ្ញាធរបានបញ្ជាក់ថា អាកាសធាតុចុះត្រជាក់ខ្លាំងនេះនឹងបន្តរហូតពេញមួយថ្ងៃនៅតាមតំបន់ស្ទើរតែទាំងអស់ទូទាំងប្រទេសកូរ៉េ ហើយបានស្នើឱ្យប្រជាជនទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតជាមួយការថែរក្សាសុខភាព ក៏ដូចជាការធ្វើដំណើរតាមដងផ្លូវផងដែរ ជាពិសេសនៅតាមតំបន់ដែលមានព្រិលធ្លាក់។

Leave a Reply

Your email address will not be published. Required fields are marked *