សូមចែករំលែក! ព័ត៌មានសម្រាប់ពលករកាន់វីសា E9 ត្រៀមធ្វើការផ្លាស់ប្តូរយកវីសា E7-4 សម្រាប់ស្នាក់នៅ និងធ្វើការពេញសិទ្ធិដោយគ្មានកំណត់អាណត្តិ

សេអ៊ូល៖ សម្រាប់បងប្អូនពលករ-ពលការិនីខ្មែរ នៅប្រទេសកូរ៉េដែលកាន់វីសា E9 ដែលមានបំណងចង់ត្រៀមខ្លួនផ្លាស់ប្តូរយកវីសា E74 ដែលជាប្រភេទវីសាស្នាក់នៅ និងធ្វើការពេញសិទ្ធិ គ្មានកំណត់រយៈពេលអាណត្តិ ត្រូវដឹងនូវព័ត៌មានដូចមានខាងក្រោម៖

ព័ត៌មាននៃការត្រៀមឯកសារ ដើម្បីប្ដូរវីសា E7-4

នេះជាពេលត្រៀមឯកសារសម្រាប់បងប្អូន ដែលមានពិន្ទុគ្រប់សម្រាប់ផ្លាស់ប្តូរពីវីសាពលករ #E9 មកកាន់ប្រភេទវីសាស្នាក់នៅនិងធ្វើការពេញសិទ្ធិ គ្មានកំណត់រយៈពេល អាណត្តិ គឺវីសា E74 ។

ជាឱកាសពិសេសបំផុតសម្រាប់ពលករខ្មែរយើង ដែលកំពុងស្នាក់នៅកាន់ប្រភេទវីសាE9 រយៈពេលចាប់ពី៥ឆ្នាំឡើងទៅ នៅប្រទេសកូរ៉េ។ មានន័យថា បងប្អូនដែលឡើងទៅធ្វើការ នៅអាណត្តិទី២ ស្របច្បាប់ ហើយមានពិន្ទុរាប់ចាប់ពី52ពិន្ទុឡើងទៅ គឺមានសិទ្ធិរៀបចំឯកសារស្នើសុំវីសា E74 បានគ្រប់ៗគ្នា។

លក្ខខណ្ឌលម្អិតសម្រាប់អ្នកត្រៀម និងអ្នកកំពុងត្រៀមត្រូវមាន:
1. ត្រូវមកកូរ៉េ អាណតិ្តទី២
2. ត្រូវមានអាយុក្រោម 39ឆ្នាំ
3. ត្រូវមានភាសាកូរ៉េ #사회통합프로그램
ឬ #토픽 វគ្គ២ ឡើងទៅ
4. នៅកន្លែងធ្វើការ មានបុគ្គលិកជនជាតិកូរ៉េ ឬពលករស្របច្បាប់ ឡើងពី១០នាក់ឡើងទៅ
5. បូកប្រាក់ខែចាប់ពីខែ១ រហូតដល់ខែ១២ (ប្រាក់ខែពេញឆ្នាំ) រយ:ពេល ២ឆ្នាំជាប់គ្នា បូកចូលគ្នា ចែកនឹង២ លទ្ធផលនៃការចែក ឃើញលើសពី 26លានវ៉ុនឡើងទៅ
6. ប្រសិនមានលទ្ធភាពព្យាយាមសន្សំលុយក្នុងសន្សំ (적금통장) ដាក់មួយខែចាប់ពី 80ម៉ឺនវ៉ុនឡើងទៅ កំណត់រយ:ពេលសន្សំលើសពី២ឆ្នាំ ដោយសរុបលុយសន្សំ ឲ្យលើសពី 30លានវ៉ុនឡើងទៅ
7. ប្រសិនមានបាក់ឌុប ឬបរិញ្ញាប័ត្រ តម្រូវបញ្ជាក់នៅស្ថានទូតកូរ៉េ ប្រចាំនៅប្រទេសខ្មែរ (រយៈពេលបញ្ជាក់មានសុពលភាពតែ៣ខែប៉ុណ្ណោះ)

??បញ្ជាក់: អ្នកធ្លាប់ដូរកន្លែងធ្វើការក្តីក៏មានសិទ្ធិរៀបឯកសារស្នើសុំបាន ក៏មិនបាច់រង់ចាំធ្វើការបាន២ឆ្នាំនោះដែរ ប្រសិនរាប់ពិន្ទុទៅគ្រប់ពិន្ទុកំណត់ នៃក្រសួងយុត្តិធម៌ដាក់ឲ្យគឺ 52ពិន្ទុឡើងទៅ។??

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខនៅប្រទេសកូរ៉េ 070-5080-2219
លេខនៅប្រទេសខ្មែរ 081-33-2017
089-74-76-70
088-999-2748
ហ្វេសប៊ុកឈ្មោះ @អ្នកឯកទេសរត់វីសាកូរ៉េ

 

 

Leave a Reply

Your email address will not be published. Required fields are marked *