ខែត្រជាក់ អ្នកកូរ៉េប្រយ័ត្នមែនទែន!! ត្រជាក់ខ្លាំងពេកអាចកើតក្រាំងកក់ស្បែក ហើយឈានដល់ខ្លោចដៃ ឬជើងដល់ត្រូវកាត់ចោលតែម្តង

បងប្អូនខ្មែរយើងដែលនៅកូរ៉េ ជាពិសេសគឺអ្នកដែលទើបនឹងរស់នៅក្នុងអាកាសធាតុត្រជាក់នៅប្រទេសកូរ៉េជាលើកដំបូង គួរប្រយ័ត្នមែនទែនអំពីអាកាសធាតុត្រជាក់នេះ!

បើតាមទំព័រហ្វេសប៊ុក Meng Costa Page បំណងល្អពីខ្ញុំ ក្នុងខែត្រជាក់ខ្លាំងនេះ ត្រូវប្រយ័ត្នចំពោះបញ្ហាមួយគឺ ក្រាំងកក់ស្បែក (동상: frostbite) ដែលជាប្រភេទអាការៈម្យ៉ាងនៅក្នុងខែត្រជាក់ ដែលស្បែករបស់យើងទ្រាំជាមួយនឹងភាពត្រជាក់យូរពេក ធ្វើឱ្យស្បែកកប៉ោងរលាក ហើយស្រទាប់ខាងក្នុង កំដៅខ្លួនយើងមិនគ្រប់គ្រាន់ទប់ជាមួយភាពត្រជាក់ខាងក្រៅ។

ជំងឺក្រាំងកក់ស្បែករដូវរងារច្រើនកើតលើម្រាមដៃ ម្រាមជើង ច្រមុះ ត្រចៀក ថ្ពាល់ និងថ្គាម ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យមានគ្រោះថ្នាក់ទ្រង់ទ្រាយធំ រហូតដល់ខ្លោច និងត្រូវកាត់ចោលទាំងស្រុងតែម្តង ។

ក្នុងករណីខ្លះប្រសិនស្រាល គេព្យាបាលកន្លែងដែលប៉ះពាល់ស្បែកប៉ុណ្ណោះ ប៉ុន្តែបេីករណីជ្រៅ រហូតដល់ងាប់ស្រទាប់កោសិការ គឺត្រូវព្យាបាល និងតាមដានដោយប្រុងប្រយ័ត្ន ។ បើតាមការបញ្ជាក់បន្ត ក្នុងរដូវរងារយើងសង្ស័យខ្លួនយើងថយកំដៅក្នុងខ្លួនខុសធម្មតា ត្រូវព្យាបាលជាមុន កុំអោយជំងឺក្រាំងកក់ស្បែកកើតឡើងទាន់ ។

?វិធីការពារងាយៗ៖
-ពាក់ស្រោមដៃស្បែក រឺស្រោមប៉ាក់ ប្រសើរជាងស្រោមដៃធម្មតា
-ពាក់សំលៀកបំពាក់ស្តើងតែច្រើនជាន់ ជាជាងពាក់ក្រាស់ៗតែ២ជាន់
-កុំពាក់ស្រោមដៃ ស្រោមជើង និងសំលៀកបំពាក់សើម
-កុំពាក់ស្បែកជើងចង្អៀតពេក
-ពាក់មួក ម៉ាស់ការពារច្រមុះ របាំងត្រចៀក
-រកកន្លែងសុវត្ថិភាព ប្រសិនត្រូវប៉ះខ្យល់ត្រជាក់បក់ខ្លាំង

ចំណាំប្រសិនបើអ្នកកើតហើយ ហើយទៅឆ្អើភ្លើង អាំងភ្លើង រឺស្អំជាមួយកម្តៅ គឺយើងមិនមានអារម្មណ៍ដឹងនោះទេ វារឹតតែធ្វើអោយរលាកកាន់តែខ្លាំង ឧទាហរណ៍នៅពេលស្ពឹកខ្លាំង យើងជ្រលក់ដៃជាមួយទឹកក្តៅ លែងដឹងខ្លាំងក្តៅ តែយើងបានរលាករួចហើយ ។ ក្នុងនោះដែរ គួរកុំជក់បារី និងផឹកស្រា ព្រោះវាធ្វើអោយសម្ពាធឈាមដើរខុសប្រក្រតី ។

បងប្អូនខាងកសិកម្ម និង សំណង់ធ្វើខាងក្រៅ ប្រឈមជាមួយអាកាសធាតុខ្លាំង សូមធ្វើការស្វែងយល់និងការពារ បើកើតសូមព្យាបាលភ្លាម កុំទុកដល់ខូចងាប់កោសិកាខាងក្នុង ដែលនឹងអាចត្រូវកាត់ចោលនាំឱ្យបញ្ហាធំ ។

 

Leave a Reply

Your email address will not be published. Required fields are marked *