ឥឡូវនេះប្រាកដជាមានអ្នកកំពុងឆ្ងល់ហើយ ម៉េចបានជាកម្មវិធី YouTube បើកមិនចេញសោះ ថាតើមកពីបញ្ហាអីបានជាចឹង!!
តាមពិតទៅ ឥឡូវនេះមានការរាយការណ៍ព័ត៌មានតាមសារព័ត៌មានធំៗជុំវិញពិភពលោក ថាកម្មវិធី YouTube កំពុងតែជួបបញ្ហាជាមួយ Server របស់ខ្លួន ហើយបញ្ហានេះគឺកំពុងកើតមានទូទាំងពិភពលោក មិនមែនតែនៅកម្ពុជាយើងនោះទេ!!
ការជួបបញ្ហានេះគឺមិនមែនត្រឹមតែ YouTube ប៉ុណ្ណោះទេ ប៉ុន្តែសូម្បីតែកម្មវិធីផ្សេងៗទៀតរបស់ក្រុមហ៊ុន Google ដូចជាប្រអប់សំបុត្រ Gmail ក៏កំពុងជួបបញ្ហាដែរ។