កូរ៉េខាងត្បូង៖ ក្រៅពីកូវីដ អជ្ញាធរសុខាភិបាលកូរ៉េកំពុងបន្តឈឺក្បាលនឹងករណីជំងឺគ្រុនផ្តាសាយបក្សីផងដែរ ដែលនៅថ្ងៃសៅរ៍នេះអជ្ញាធរបានដាក់ចេញនូវបម្រាមគោលចរ៤៨ម៉ោងចេញពីកសិដ្ឋានចិញ្ចឹមបក្សីទូទាំងប្រទេសកូរ៉េ ដោយសារតែការរកឃើញករណីបន្តបន្ទាប់នៃជំងឺគ្រុនផ្តាសាយបក្សី។
ក្រោមបម្រាមសុខាភិបាលថ្មីនេះ ដោយគិតពីថ្ងៃសៅរ៍នេះ ដល់ថ្ងៃអាទិត្យស្អែក គ្រប់កសិដ្ឋានចិញ្ចឹមបក្សី និងសត្វទាំងអស់រួមមានទាំងអ្នកធ្វើការ និងយានយន្តរបស់កសិដ្ឋានទាំងអស់នោះផង ត្រូវដាក់ឱ្យស្ថិតក្រោមបម្រាមគោលចរ ដោយមិនអាចធ្វើដំណើរទៅក្រៅបាននោះទេ ហើយអជ្ញាធរសុខាភិបាលនឹងចាប់ផ្តើមផ្តល់ការបាញ់សម្លាប់មេរោគក្នុងកសិដ្ឋាននីមួយៗ។
បើតាមការរាយការណ៍របស់អជ្ញាធរ គេបានរកឃើញករណីឆ្លងគ្រុនផ្តាសាយបក្សីនេះនៅខេត្តឆុលឡាដូ, ក្យង់គីដូ, ឈុងប៊ុក, ក្យុងប៊ុក ( 전라도 , 경기, 충북,경북) ។ ហើយនៅថ្ងៃសុក្រនេះ គេបានរកឃើញករណីវិជ្ជមាន២ទៀតនៃជំងឺផ្តាសាយបក្សី ដែលនាំឱ្យករណីរកឃើញសរុបក្នុងប៉ុន្មានខែនេះកើនដល់១០ករណីហើយ។
សូមបញ្ជាក់ថា ជំងឺផ្ដាសាយបក្សីដែលបង្កជំងឺខ្ពស់ គឺឆ្លងហើយអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរ និង សូម្បីតែបក្សីដែលបានស្លាប់ក៏ដោយ ។ ជំងឺផ្តាសាយបក្សីជាជំងឺដែលគ្រោះថ្នាក់ និងងាយឆ្លងបន្តគ្នាទៅកាន់បក្សីដទៃទៀតដែលនៅក្បែរៗគ្នា ហើយអាចនឹងបង្កឱ្យមានការងាប់រង្គាលនៅក្នុងកសិដ្ឋានបក្សីទាំងមូលដែលមានចិញ្ចឹមបក្សីរាប់រយ រាប់ពាន់ក្បាលផ្តុំគ្នានោះ។
តាមសេចក្តីរាយការណ៍ក្នុងប្រទេស ពីករណីបង្កជំងឺខ្ពស់ដំបូងគេក្នុងរយៈពេល ៣២ ខែនៅចុងខែតុលានៅ ទីក្រុងឆន់ណាន(천안)ដែលមានចម្ងាយប្រហែល ៩០ គីឡូម៉ែត្រខាងត្បូងទីក្រុងសេអ៊ូលពីសត្វបក្សីព្រៃ។
ប្រែសម្រួលពី៖ សារព័ត៌មាន Yonhap News