ចេះតែឆ្ងល់ហេតុអី Messenger ចេះតែគាំង! តាមពិតឥឡូវហ្នឹង កម្មវិធីរបស់ក្រុមហ៊ុន Facebook កំពុងរអាក់រអួលដំណើរការទាំងនៅកម្ពុជា និងអឺរ៉ុប

កម្មវិធីទំនាក់ទំនងបណ្ដាញសង្គមរបស់ក្រុមហ៊ុន Facebook កំពុងតែមានភាពរអាក់រអួល

ចាប់ផ្ដើមពីប៉ុន្មានម៉ោងមុននេះ កម្មវិធីទាំងអស់របស់ក្រុមហ៊ុនហ្វេសប៊ុកកំពុងតែមានភាពរអាក់រអួលដែលរាប់បញ្ចូលទាំងកម្មវិធីដ៏ពេញនិយមផ្សេងៗទៀតរបស់ក្រុមហ៊ុននេះមានដូចជា Instagram, Messenger, WhatsApp និង Facebook។ បញ្ហានេះបានធ្វើឱ្យអ្នកប្រើប្រាស់មានផលលំបាកក្នុងការចូលទៅក្នុងគណនីរបស់ពួកគេ ព្រមទាំងការទាញយករូបភាពនិងវីដេអូជាដើម។

បញ្ហានេះបានកើតមានឡើងច្រើននៅក្នុងប្រទេសអឺរ៉ុប ប៉ុន្តែសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ី ក៏កំពុងតែជួបប្រទះនឹងបញ្ហានេះជាមួយកម្មវិធីមួយចំនួនខាងលើនេះ ក្នុងនោះមានទាំងប្រទេសកម្ពុជាយើងផងដែរ៕

ខ្លឹមសារពី៖ Anti Cyber Crime Police

Leave a Reply

Your email address will not be published. Required fields are marked *