ទឹកចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន!
ក្រោយពីសម្តេចតេជោបានប្រកាសអំពីគម្រោងក្នុងការទិញវ៉ាក់សាំងកូវីដ-១៩សម្រាប់យកមកផ្តល់ជូនប្រជាជនខ្មែរកាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០កន្លងមក គេសង្កេតឃើញថាមានចលនាយ៉ាងផុសផុលចូលរួមពីសប្បុរជន ធុរជន មន្ត្រីអ្នកមុខអ្នកការ ប្រជាជនសាមញ្ញគ្រប់ស្រទាប់វណ្ណៈដើម្បីបរិច្ចាគជាធនធានទឹកប្រាក់ដោយស្ម័គ្រចិត្ត ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងកូវីដដ៏សំខាន់នេះ។
ដោយឃើញនូវភាពសស្រាក់សស្រាំបែបនេះ មានមតិមួយរបស់គណនីហ្វេសប៊ុកឈ្មោះ Noun Piseth បានលើកឡើងយ៉ាងដូច្នេះថា «ពេលខ្ញុំឃេីញបងប្អូនជនរួមជាតិកម្ពុជាយេីងចូលរួមជួយគ្នាយ៉ាងសកម្មក្នុងការជួយបរិច្ចាគប្រាក់ផ្ទាល់ខ្លួនរួមជាមួយរដ្ឋាភិបាលក្នុងការទិញវ៉ាក់សាំងដេីម្បីមកចាក់ចែកជូនប្រជាជន ពិតជារំភេីបមែន សកម្មភាពនេះវាស្រដៀងទៅហ្នឹងព្រឹត្តការណ៍ដែលបានកេីតឡេីងនៅក្នុងប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ1997 នៅពេលដែលមានវិបត្តិIMFបានកេីតឡេីង។ ដេីម្បីដោះបំណុលនិងអោយប្រទេសកូរ៉េរួចផុតពីវិបត្តិមួយនេះ ប្រជាជនទាំងអស់បាននាំគ្នាប្រមូលទ្រព្យសម្បត្តិរបស់ខ្លួនមានទាំងលុយ ទាំងមាស សូម្បីតែចិញ្ជៀនរៀបការក្តី ប្រមែប្រមូលនាំគ្នាយកទៅបរិច្ចាគជួយគ្នាដេីម្បីអោយប្រទេសមួយនេះបានរួមផុតពីវិបិត្ត IMF នេះ។ ពេលនេះរូបភាពមួយនេះក៍បានកេីតមាននៅក្នុងប្រទេសកម្ពុជាយេីងដែរ។ សូមគោរពដល់ទឹកចិត្តរបស់បងប្អូនប្រជាជនកម្ពុជាយេីង។»
ប្រភព: Noun Piseth