ច្បាស់ជាអស្ចារ្យណាស់! រូបសំណាកព្រះថោងតោងស្បៃនាងនាគថ្មីដ៏ធំសម្បើម ដែលត្រូវតាំងនៅខេត្តព្រះសីហនុ បានលេចរូបរាងបណ្តើរៗហើយ

ព្រះសីហនុ៖ រូបសំណាកព្រះថោង នាងនាគខ្មែរយើងដ៏ធំសម្បើមដែលនឹងត្រូវដាក់តំឡើងនៅនឹងរង្វង់មូលថ្មីនៅក្នុងខេត្តព្រះសីហនុ តំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជាយើងនោះ ពេលនោះបានលេចចេញជារូបរាងបណ្តើរៗហើយ។

ក្រោមការកសាង ដុសខាត់យ៉ាងហ្មត់ចត់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមជាងដ៏ជំនាញអស់រយៈពេលប៉ុន្មានខែកន្លងមកនោះ រូបសំណាកព្រះថោង តោងស្បៃនាងនាគដ៏ធំមហិមានេះបានកំពុងលេចរូបរាងបន្តិចម្តងៗហើយ។ រូបសំណាកដ៏ធំនេះមានកំពស់ដល់ទៅជាង ២១ម៉ែត្រ នឹងត្រូវបានគេយកទៅតំឡើងនៅនឹងរង្វង់មូលថ្មីនៅក្នុងក្រុងព្រះសីហនុ ដែលនៅនឹងផ្លូវចំណុចប្រសព្វរង្វង់មូលមហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ ដែលរដ្ឋាភិបាលទើបនឹងដាក់បទបញ្ជាឱ្យកែលម្អ និងកសាងថ្មីនៅក្នុងគម្រោងសាងសង់ផ្លូវ៣៤ខ្សែនៅក្នុងខេត្តព្រះសីហនុ។

 

រូបសំណាកនេះនឹងត្រូវដាក់ឱ្យបែរទៅសមុទ្រ ដោយយោងទៅតាមទំនៀមដែលមានក្នុងរឿងព្រេងខ្មែរទាក់ទងនឹងការកកើតនគរខ្មែរ នៅក្នុងរឿងព្រះថោងតោងស្បៃនាងនាគ ដើម្បីហោះចុះទៅកាន់ឋានបាដាល។ ទំនៀមទំលាប់នេះនៅបន្តអនុវត្តតៗគ្នារហូតមដល់សព្វថ្ងៃ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ខ្មែរយើងទៅតាមប្រពៃណីពីបុរាណ។

រូបសំណាកដ៏ធំស្កឹមស្កៃគួរឱ្យកោតស្ញប់ស្ញែងនេះនឹងជារូបសំណាកមួយក្នុងចំណោមរូបសំណាក់និមិត្តរូបនៃខេត្តព្រះសីហនុចំនួន៤ ដែលរូបសំណាក់៣ផ្សេងទៀតមានដូចជារូបសំណាកតោមាសដែលយើងតែងតែឃើញកន្លងមកនៅក្នុងខេត្តព្រះសីហនុ រូបសំណាកព្រះសិវៈ និងព្រះនាងឧមា (សាងសង់ថ្មី) និងរូបសំណាកសីហក្បាលរាជសី។

ប្រភពរូបភាព៖ Cambodia and phnom penh skyline

 

 

Leave a Reply

Your email address will not be published. Required fields are marked *