ល្អប្រពៃណាស់! កីឡាការិនីឆ្នើម ស្រួង ភាវី ប្រកាសបរិច្ចាគប្រាក់ផ្ទាល់ខ្លួនមួយចំណែកនៃការឧបត្ថម្ភពីធនាគារអ៊ូរី ជួយដល់ប្រជាជនខ្វះខាតនៅកម្ពុជា

សេអ៊ូល៖ កីឡាការិនីស្នូកឃ័រកម្ពុជាដ៏ឆ្នើម ស្រួង ភាវី បានបង្ហោះក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនថានឹងធ្វើការបរិច្ចាគប្រាក់មួយចំណែកពីការឧបត្ថម្ភរបស់ធនាគារអ៊ូរីអឺនហ៊ែង (우리은행) ជូនដល់ខ្លួនផ្ទាល់ សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរក្រីក្រដែលខ្វះខាតកំពុងជួបការលំបាកនៅកម្ពុជា។

តាមការលើកឡើងរបស់កីឡាការិនី ស្រួង ភាវី ធនាគារអ៊ូរីអឺនហ៊ែង (우리은행) របស់កូរ៉េបានធ្វើការឧបត្ថម្ភទឹកប្រាក់១០ម៉ឺនដុល្លារអាម៉េរិកប្រចាំឆ្នាំជូនដល់កីឡាការិនីនេះផ្ទាល់។ ជាមួយនឹងការឧបត្ថម្ភនេះ កីឡាការិនី ស្រួង ភាវី បានប្រកាសថានឹងដកថវិកាខ្លះក្នុងជំនួយនេះ យកទៅជួយដល់ប្រជាពលរដ្ឋខ្មែរក្រីក្រដែលខ្វះខាតកំពុងជួបការលំបាកនៅកម្ពុជា ដោយបរិច្ចាគជួយលើកស្ទួយក្នុងវិស័យអប់រំចំណេះដឹងទូទៅ សម្ភារសិក្សាផ្សេងៗដល់សាលារៀននៅតំបន់ឆ្ងាយៗ។

កីឡាការិនីរូបនេះបានសម្តែងទឹកចិត្តថ្លែងអំណរគុណលោកប្រធាននាយកធនាគារអ៊ូរីអឺនហ៊ែង ហើយបានលើកឡើងនូវពាក្យមួយឃ្លាដ៏មានអត្ថន័យថា «បើទោះបីជាជាតិសាសន៍ដទៃពីគ្នាមែនពិត ប៉ុន្តែជីវិតបេះដូងភក្តីរស់ក្នុងផែនដីរួមគ្នាតែមួយ ថ្ងៃនេះអ្នកជួយដាំបណ្ដុះបណ្ដាលពួកយើងឱ្យលែងព្រួយ ថ្ងៃក្រោយពួកយើងនឹងផ្ដល់ផ្លែផ្កាដល់អ្នកឥតឱ្យមានភ័យ។»

Leave a Reply

Your email address will not be published. Required fields are marked *