ភ្នំពេញ៖ នាវេលាយប់នេះពិតជាបានបង្ហាញយ៉ាងច្បាស់ពីវប្បធម៌ខ្មែរជួយខ្មែរ ចែករំលែកគ្នាក្នុងគ្រាមានអាសន្ន!! ជាក់ស្តែងត្រឹមតែរយៈពេលមិនដល់ប៉ុន្មានម៉ោងផង បន្ទាប់ពីសម្តេចតេជោបានប្រកាសពីគម្រោងក្នុងការបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩សម្រាប់ប្រជាជនខ្មែរយើងនោះ មានការប្រកាសជាបន្តបន្ទាប់ពីសំណាក់សប្បុរសជនខ្មែរយើង ដែលជាអ្នកជំនួញជោគជ័យជាច្រើនរូប ដែលគិតមកដល់ពេលនេះមានទឹកប្រាក់ប្រកាសចូលរួមជាមួយរាជរដ្ឋាភិបាលដល់ទៅ ១៣លាន និង១០ម៉ឺនដុល្លារសហរដ្ឋអាម៉េរិកទៅហើយ។
សប្បុរសជនដែលបានចូលរួមមានដូចជា៖
១. ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអតីតពលករខ្មែរយើងនៅកូរ៉េផងនោះ បានប្រកាសដំបូងគេបង្អស់ ចូលរួមទឹកប្រាក់ ១លានដុល្លារអាម៉េរិក
២. អ្នកឧកញ៉ា ហុង ពីវ ម្ចាស់បុរីពិភពថ្មី បរិច្ចាគ ៣លានដុល្លារអាម៉េរិក
៣. អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ (Royal Group) បរិច្ចាគ ៣លានដុល្លារអាម៉េរិក
៤. អ្នកឧកញ៉ា ចេន ហ្ស៊ី (PRINCE Holding Group) បរិច្ចាគ ៣លានដុល្លារអាម៉េរិក
៥. ក្រុមហ៊ុន ជីប ម៉ុង គ្រុប (CHIPMONG) បរិច្ចាគ ៣លានដុល្លារអាម៉េរិក
៦. ឧកញ៉ា ថោង សារ៉ាត់ និងលោកជំទាវ បរិច្ចាគ ១០ម៉ឺនដុល្លារអាម៉េរិក