កូរ៉េខាងត្បូង៖ លោកឯកអគ្គរាជទូតកម្ពុជា ឡុង ឌីម៉ង់ និងក្រុងការងារស្ថានទូតកាលពីចុងសប្តាហ៍បានចុះបំពេញបេសកកម្មចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនសហគមន៍ខ្មែរយើងនៅគីមហេ និងសាសាង នេះបើតាមការបង្ហោះរបស់លោកទូតផ្ទាល់ក្នុងគណនីហ្វេសប៊ុក។
ក្រុមការងារស្ថានទូតដឹកនាំដោយលោក ឡុង ឌីម៉ង់បានចុះបំពេញការងារនៅប៊ូសាន-សាសាង និងបានជួបសំណេះសំណាល សួរសុខទុក្ខ និងញ៉ាំអាហារសាមគ្គីជាមួយសមាគមន៌ខ្មែរគីមហេ និងសមាគមស្រ្តីខ្មែរប្រចាំតំបន់សាសាង។
ក្នុងឱកាសនៃជំនួបនោះដែរ ស្ថានទូតកម្ពុជាក៏បានជួយឧបត្ថម្ភទឹកប្រាក់ចំនួន១លានវ៉ុន ជូនប្រធានសមាគមដែលទើបតែជាប់ថ្មី ដើម្បីជួយទទ្រង់សមាគម ព្រមទាំងនាំយកថវិការរបស់គម្រោងបន្លែសហគមស្រ្តីខ្មែរចំនួន ២០ម៉ឺនវ៉ុន ជួយដល់សមាគមស្រ្តីខ្មែរសាសាង។ លោកទូតក៏បានបន្ថែមថាក្នុងឱកាសនោះដែរ លោកក៏បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ Choi Suk-Hyun ដែលជាទីប្រឹក្សាស្ម័គ្រចិត្តរបស់សាលាភូមិន្ទរដ្ឋបាលកម្ពុជា ក្នុងគោលបំណងស្វែងរកកិច្ចសហប្រតិបត្តិការក្នុងកិច្ចការងាររៀបចំគោលនយោបាយអភិវឌ្ឍកសិកម្មនៅកម្ពុជាផងដែរ។