កូរ៉េខាងត្បូងសាកល្បងធ្វើតេស្តលើថ្នាំចំនួន ៧ ប្រភេទ ដើម្បីរកថ្នាំព្យបាលកូវីដ-១៩ ដែលមានប្រសិទ្ធភាព

សេអ៊ូល៖ កូរ៉េខាងត្បូងកំពុងរៀបចំការធ្វើតេស្តសាកល្បងលើថ្នាំមានស្រាប់ចំនួន ៧ ប្រភេទ ដើម្បីស្វែងរកថ្នាំដែលមានប្រសិទ្ធភាពអាចព្យបាលមេរោគកូរ៉ូណាបាន បើយោងតាមការលើកឡើងរបស់រដ្ឋាភិបាលនៅព្រឹកថ្ងៃសុក្រនេះ។

លទ្ធផលវិជ្ជមាននៃការធ្វើតេស្តនេះ នឹងផ្តល់ភ្លើងខៀវជម្រុញដល់ការរកថ្នាំព្យាបាលសម្រាប់ការឆ្លងរាតត្បាតមេរោគកូរ៉ូណានេះបានមុនចុងឆ្នាំ២០២០នេះ។  មន្ត្រីរដ្ឋាភិបាលលើកឡើងថា «យើងរំពឹងថាថ្នាំមួយចំនួន ក្នុងចំណោមថ្នាំទាំង៧ ប្រភេទដែលធ្វើតេស្តសាកល្បងនេះ នឹងអាចដាក់ឱ្យប្រើប្រាស់បានលឿនបំផុតក្នុងឆ្នាំនេះ»។

ក្នុងនោះដែរ រដ្ឋាភិបាលក៏បានលើកឡើងថា ការដាក់ឱ្យសាកល្បងវ៉ាក់សាំងចំនួន៣ ក៏នឹងអាចចាប់ផ្តើមក្នុងអំឡុងពេលចុងឆ្នាំនេះផងដែរ ហើយនឹងអាចដាក់ឱ្យប្រើប្រាស់ផ្លូវការក្នុងឆ្នាំក្រោយ ប្រសិនបើការសាកល្បងវ៉ាក់សាំងនេះបានជោគជ័យ។

យោងតាមទិន្នន័យពី Worldometers ប្រទេសកូរ៉េខាងត្បូងគិតត្រឹមព្រឹកថ្ងៃទី ០៨ ឧសភា ២០២០ នេះមានករណីឆ្លង ១០,៨២២ ករណី ជាសះស្បើយ ៩,៤៨៤ ករណី និងស្លាប់ ២៥៦ ករណី។

Leave a Reply

Your email address will not be published. Required fields are marked *