ស្ថានទូតកម្ពុជានៅកូរ៉េ ធ្វើការគៀងគរបានការឧបត្ថម្ភថ្នាំពេទ្យពីក្រុមហ៊ុនកូរ៉េតម្លៃជាង១៥​ម៉ឺនដុល្លារ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា

សេអ៊ូល៖ តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជានៅប្រទេសកូរ៉េខាងត្បូង ជំនួយមនុស្សធម៌ ដែលជាថ្នាំផ្សះប្រភេទ Antibiotic ម៉ាក VINCYN INJ ចំនួន១ម៉ឺនដូស ព្រមទាំងថ្នាំសម្លាប់សត្វល្អិតក្នុងខ្លួនមនុស្ស ដែលគិតជាទឹកប្រាក់ប្រមាណ 15 ម៉ឺនដុល្លារ ត្រូវបានក្រុមហ៊ុនផលិតថ្នាំពេទ្យ BL Pharm ប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា។

ការឧបត្ថម្ភថ្នាំពេទ្យនេះជាលទ្ធផលនៃការធ្វើចលនាគៀងគរជំនួយពីសប្ប្បុរសជនរបស់ស្ថានទូតកម្ពុជា និងដោយមានការសម្របសម្រួលយ៉ាងសកម្មពីសំណាក់លោកវរសេនីយ៍ឯកនាយសេនានុព័ន្ធ ថន ដារ៉ា ទីប្រឹក្សាយោធាអមស្ថានទូត។

ក្នុងនោះដែរ លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកប្រធានក្រុមហ៊ុន លោកវេជ្ជបណ្ឌិត Yu និងសមាគម Happy Dream Supporters ចំពោះទឹកចិត្តដ៏ជ្រះថ្លា និងបរិសុទ្ធចំពោះការឧបត្ថម្ភនេះ។

Leave a Reply

Your email address will not be published. Required fields are marked *