ចាប់ពីថ្ងៃសៅរ៍ក្រោយទៅ អ្នកដែលធ្វើដំណើរទៅកម្ពុជារួមទាំងជនជាតិខ្មែរផង ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព និងធ្វើចត្តាឡីស័ក១៤ថ្ងៃពេញ

ភ្នំពេញ៖ ចាប់ពីថ្ងៃសៅរ៍សប្តាហ៍ក្រោយទៅ (១២ ធ្នូ ២០២០) គ្រប់អ្នកដំណើរទាំងអស់ដែលចូលក្នុងប្រទេសកម្ពុជា (រួមទាំងអ្នកកាន់លិខិតឆ្លងដែនខ្មែរ) ត្រូវមានវិញ្ញាបនប័ត្របញ្ជាក់សុខភាព៧២ម៉ោងមុនចូលក្នុងប្រទេសកម្ពុជា និងអនុវត្តវិធានចត្តាឡីស័ក១៤ថ្ងៃពេញលេញ។

ក្រៅពីនោះទៀត ក៏មានវិធានការមួយចំនួនទៀតដែលក្រសួងសុខាភិបាលបានដាក់ចេញរួមមាន៖
-ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញ ចំពោះអ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ក្រោយពីពេលបានធ្វើតេស្តនៅពេលមកដល់កម្ពុជាភ្លាម។ ក្នុងនោះដែរ អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពមុនចូលមកកម្ពុជា ដែលចេញដោយអជ្ញាធរសុខាភិបាលប្រទេសសាមី ថាគ្មានកូវីដ-១៩ក្នុងរយៈពេល៧២ មុនចេញដំណើរ។
-ផ្អាកជាបណ្តោះអាសន្ននូវយន្តការធានា (Sponsorship Mechanism) ចំពោះអ្នកដំណើរបរទេសជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ ឬអ្នកបច្ចេកទេស ដែលទទួលបានការធានាចូលកម្ពុជា រហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាធូរស្រាល និងទទួលបានការឯកភាពជាថ្មីពីសម្តេចតេជោ។
-ចំពោះអ្នកដែលបានធ្វើតេស្តរកឃើញថាវិជ្ជមាននឹងត្រូវបង្ហាញនូវអត្តសញ្ញាណតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីអាចឱ្យអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកឆ្លងអាចដឹងខ្លួន ហើយជូនដំណឹងមកអជ្ញាធរពាក់
ព័ន្ធ។
-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនឹងចូលរួមក្នុងការប្រយុទ្ធនឹងជំងឹកូវីដ-១៩ ជួយក្នុងការយកសំណាក និងការងារអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលសហគមន៍។

Leave a Reply

Your email address will not be published. Required fields are marked *