ចែករំលែកផង! តាមការជូនដំណឹងថ្មីរបស់ក្រសួង អ្នកធ្វើដំណើរចូលកម្ពុជាបើរកឃើញវិជ្ជមានកូវីដ នឹងត្រូវបង្ហាញអត្តសញ្ញាណជាសាធារណៈតែម្តង

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានថ្មីរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរទាំងអស់ចូលមកដល់ប្រទេសកម្ពុជា រាប់បញ្ចូលទាំងបងប្អូនខ្មែរយើងទាំងអស់ដែលមកពីប្រទេសកូរ៉េខាងត្បូងផងដែរ ចាប់ពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០តទៅ នឹងត្រូវអនវុត្តដោយមានការផ្លាស់ប្តូរមួយចំនួនដូចខាងក្រោម៖

-ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃពេញលេញ ចំពោះអ្នកធ្វើដំណើរទាំងអស់ដែលចូលមកប្រទេសកម្ពុជា ក្រោយពីពេលបានធ្វើតេស្តនៅពេលមកដល់កម្ពុជាភ្លាម។ ក្នុងនោះដែរ អ្នកដំណើរទាំងអស់ត្រូវមានវិញ្ញាបនបត្របញ្ជាក់សុខភាពមុនចូលមកកម្ពុជា ដែលចេញដោយអជ្ញាធរសុខាភិបាលប្រទេសសាមី ថាគ្មានកូវីដ-១៩ក្នុងរយៈពេល៧២ មុនចេញដំណើរ។
-ផ្អាកជាបណ្តោះអាសន្ននូវយន្តការធានា (Sponsorship Mechanism) ចំពោះអ្នកដំណើរបរទេសជាវិនិយោគិន ធុរជន បុគ្គលិកក្រុមហ៊ុន អ្នកជំនាញការ ឬអ្នកបច្ចេកទេស ដែលទទួលបានការធានាចូលកម្ពុជា រហូតដល់ស្ថានភាពនៃជំងឺកូវីដ-១៩នៅកម្ពុជាធូរស្រាល និងទទួលបានការឯកភាពជាថ្មីពីសម្តេចតេជោ។
-ចំពោះអ្នកដែលបានធ្វើតេស្តរកឃើញថាវិជ្ជមាននឹងត្រូវបង្ហាញនូវអត្តសញ្ញាណតាមបណ្តាញផ្សព្វផ្សាយផ្លូវការរបស់ក្រសួងសុខាភិបាល ដើម្បីអាចឱ្យអ្នកពាក់ព័ន្ធផ្ទាល់ជាមួយនឹងអ្នកឆ្លងអាចដឹងខ្លួន ហើយជូនដំណឹងមកអជ្ញាធរពាក់
ព័ន្ធ។
-ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនឹងចូលរួមក្នុងការប្រយុទ្ធនឹងជំងឹកូវីដ-១៩ ជួយក្នុងការយកសំណាក និងការងារអប់រំផ្សព្វផ្សាយ បណ្តុះបណ្តាលសហគមន៍។

 

Leave a Reply

Your email address will not be published. Required fields are marked *